ល្អមើល! Avatar FC វាយបកយកឈ្នះ 12 Happy ឈ្នះជើងឯកពាន Dana Try Charity Cup 2022
- 2022-04-04 02:05:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អមើល! Avatar FC វាយបកយកឈ្នះ 12 Happy ឈ្នះជើងឯកពាន Dana Try Charity Cup 2022
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់ Dana Try Charity Cup 2022 បានបញ្ចប់ហើយកាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រោយពីធ្វើការប្រកួតគ្នារយៈពេល១ខែពេញមក។
ក្រុមចូលរួមសរុប៨ក្រុម បានធ្វើការប្រកួតគ្នានៅតារាងបាល់ទាត់ Western ដើម្បីស្វែងរកជើងខ្លាំងឈ្នះពានរង្វាន់ខាងលើ។ ជាចុងបញ្ចប់ ក្រុម Avatar FC ដែលត្រូវក្រុម 12 Happy នាំមុខរហូតនោះ បានធ្វើល្អវិញនៅចុងម៉ោងរកបានគ្រាប់បាល់ស្មើក្នុងលទ្ធផល ៣-៣ ឯណោះ។ ដោយសារតែស្មើគ្នានេះហើយ ទើបតម្រូវឱ្យការប្រកួតនេះ ត្រូវកាត់សេចក្ដីដោយបាល់១១ម៉ែត្រតែម្ដង។ ចុងបញ្ចប់ ក្រោមក្រសែភ្នែកអ្នកគាំទ្ររាប់រយនាក់ Avatar FC ជាអ្នកធ្វើបានល្អជាង ឈ្នះក្នុងលទ្ធផល ៤-៣ នៅវគ្គប៉េណាល់ទី។
ជាមួយការគ្រងតំណែងជើងឯកពានរង្វាន់សប្បុរសធម៌ រដូវកាលទី១ ខាងលើនេះ ក្រុមជយលាភី ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីលោកស្រី ទ្រី ដាណា សម្រាប់ក្រុមជើងឯក Avatar FC ទទួលបាន ១ពាន់ដុល្លារ ខណៈក្រុមចំណាត់ថ្នាក់លេខ២ 12 Happy ទទួលបាន ៥០០ដុល្លារ និងក្រុមចំណាត់ថ្នាក់លេខ៣ ស្ទួន ក៏ទទួលបានថវិកាលើកទឹកចិត្ត ៣០០ដុល្លារក្នុងមួយក្រុមផងដែរ។
ពានសប្បុរសធម៌នេះបានចាប់ផ្ដើមការប្រកួតកាលពីថ្ងៃទី២៧ ខែកុម្ភៈ ក្នុងគោលបំណងស្វែងរកថវិកា ដើម្បីជួយដល់មណ្ឌលកុមារកំព្រាខ្វះខាតមួយកន្លែង នៅខេត្តកំពង់ស្ពឺ ហើយក៏ដើម្បីរួមចំណែកលើកកម្ពស់ និងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាផងដែរ៕