ឃើញពន្លឺតិចៗហើយ! រុស្សីនិងអ៊ុយក្រែន រកឃើញវិធី១ដើម្បីអាចឈានទៅបញ្ចប់សង្គ្រាមឆាប់ៗនេះ
- 2022-04-04 02:55:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញពន្លឺតិចៗហើយ! រុស្សីនិងអ៊ុយក្រែន រកឃើញវិធី១ដើម្បីអាចឈានទៅបញ្ចប់សង្គ្រាមឆាប់ៗនេះ
ចន្លោះមិនឃើញ
កងទ័ពអ៊ុយក្រែន បានចូលកាន់កាប់ទីក្រុងគៀវទាំងស្រុង បន្ទាប់ពីរុស្សីបានធ្វើការដកទ័ពចេញ។ នេះជាសញ្ជាវិជ្ជមានមួយដែលគេជឿជាក់ថា សង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន នឹងអាចរកផ្លូវដើម្បីបញ្ចប់ឆាប់ៗនេះ។
ប្រធានាធិបតីរុស្សីលោក ពូទីន នឹងអាចជួបគ្នាដោយផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែន Zelensky ដើម្បីពិភាក្សារកដំណោះស្រាយ ឈានទៅបញ្ចប់សង្គ្រាម។ ទីក្រុងគៀវ បានយល់ព្រមឯកភាពនូវចំណុចសំខាន់ៗ ធ្វើយ៉ាងណាឱ្យរុស្សីបញ្ឈប់ការឈ្លានពានមកលើខ្លួន ក្នុងនោះបោះបង់ចោលការចូលជាសមាជិកអង្គការណាតូ ផងដែរ។
ទីក្រុងមូស្គូ មិនទាន់មានការឆ្លើយតបចំពោះចំណាត់ការបន្ទាប់នៅឡើយទេ ប៉ុន្តែបាននិយាយថាការជួបគ្នាដោយផ្ទាល់រវាងប្រធានាធិបតីប្រទេសទាំង២ នឹងអាចកើតឡើងប្រសិនបើអ្វីៗ ដំណើរការទៅរលូនតាមការគ្រោងទុក៕