គ្រូហ្វូតសាលថៃថា មិននឹកស្មានអាចស៊ីកម្ពុជាបានដល់ ១៦-០ លើសគោលដៅដែលចង់បាន
- 2022-04-04 07:36:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូហ្វូតសាលថៃថា មិននឹកស្មានអាចស៊ីកម្ពុជាបានដល់ ១៦-០ លើសគោលដៅដែលចង់បាន
ចន្លោះមិនឃើញ
គ្រូជម្រើសជាតិហ្វូតសាលថៃលោក Carlos Cesar បាននិយាយថា វាជារឿងមិននឹកស្មានដល់ បន្ទាប់ពីថៃយកឈ្នះកម្ពុជាដល់ទៅ១៦-០ ក្នុងពានរង្វាន់ AFF Futsal Championship 2022 កាលពីម្សិលមិញ។
កម្ពុជាមិនទាន់ធ្វើបានល្អនៅឡើយទេក្នុងពានរង្វាន់ AFF Futsal Championship 2022 ក្រោយ២ប្រកួតមិនទាន់រកបានមួយពិន្ទុសោះ។ ប្រកួតដំបូងរបស់កម្ពុជាបានចាញ់ម៉ាឡេស៊ី ៧-៦ ខណៈប្រកួតទីពីរត្រូវក្រុមថៃលត់ដល់ទៅ១៦-០ ឯណោះ។ ក្នុងចំណោម១៦គ្រាប់នោះ កីឡាករថៃ Osamannus រកបាន៤គ្រាប់ម្នាក់ឯង និងកំពុងឈរជាអ្នកទាត់បញ្ចូលទីច្រើនជាងគេក្នុងកម្មវិធីមាន៦គ្រាប់។
ក្រោយបញ្ចប់ការប្រកួតកាលពីម្សិលមិញ លោក Carlos Cesar គ្រូជម្រើសជាតិថៃបាននិយាយថា មុនប៉ះកម្ពុជាលោកគិតថាវានឹងក្លាយជាការប្រកួតលំបាក។ នោះដោយសារតែកម្ពុជាបច្ចុប្បន្នជាក្រុមកំពុងអភិវឌ្ឍន៍ល្អដែរ។ មុនការប្រកួតលោកមានបំណងត្រឹមគ្រប់គ្រងការប្រកួតឲ្យបានល្អ ដើម្បីទុកកម្លាំងត្រៀមតទល់ជាមួយឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីដែលជាការប្រកួតដ៏លំបាក។ ប៉ុន្តែគ្រប់យ៉ាងលើសការរំពឹងទុក។
កម្ពុជានៅសល់២ប្រកួតទៀតដែលត្រូវលេងក្នុងពូល A ដោយប៉ះប្រ៊ុយណេនៅថ្ងៃទី ១៥ ខែ មេសា និងជួបក្រុមខ្លាំងឥណ្ឌូណេស៊ីថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២២។ ព្រឹត្តិការណ៍ពានរង្វាន់ AFF Futsal Championship 2022 បានចាប់ផ្ដើមកាលពីថ្ងៃទី ២ ខែ មេសា មានថៃជាម្ចាស់ផ្ទះនិង៩ប្រទេសក្នុងអាស៊ានចូលរួម៕