Van Gaal ទម្លាយថា លោកកំពុងមានជំងឺមហារីកក្រពេញប្រូស្តាត
- 2022-04-04 11:28:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Van Gaal ទម្លាយថា លោកកំពុងមានជំងឺមហារីកក្រពេញប្រូស្តាត
ចន្លោះមិនឃើញ
លោក Louis van Gaal គ្រូជម្រើសជាតិហុល្លង់បានទម្លាយទៅកាន់កម្មវិធីប៉ុស្តិ៍ទូរទស្សន៍ Humberto កាលពីថ្ងៃអាទិត្យម្សិលមិញនេះថា លោកកំពុងមានជំងឺមហារីកក្រពេញប្រូស្តាត។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ខាងលើនេះ លោកក៏បានរៀបរាប់ផងដែរថា នៅពេលដែលមកបង្ហាត់ក្រុមជម្រើសជាតិម្ដងៗ លោកតែងតែចេញទៅពិនិត្យព្យាបាលជំងឺមួយនេះនៅពេលយប់ដោយលួចលាក់ដោយមិនឲ្យកីឡាករម្នាក់របស់លោកដឹងនោះទេ តាំងពីលោកមានមហារីកនេះដំបូង មកដល់ឥឡូវនេះ។
ទោះជាទម្លាយថាកំពុងព្យាបាលជំងឺនេះក្ដី លោក Van Gaal នៅតែប្រកាសដឹកនាំក្រុមជម្រើសជាតិហុល្លង់នេះបន្តទៀតដូចធម្មតា។
ក្រោយដឹងដំណឹងមួយនេះ កីឡាករ ក្លឹប Man Utd ក្លឹប Barca ដែលលោកធ្លាប់ដឹកនាំ ក៏ដូចជាក្រុមជម្រើសជាតិហុល្លង់ផ្ទាល់ ក៏បានចេញសារលើកទឹកចិត្តក្នុងប្រយុទ្ធប្រឆាំងព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតនេះ៕