កាន់លុយក្រោម ១ពាន់ដុល្លារ ចង់បានឡេបថប Gaming Core i7 ៣ជម្រើសនេះត្រូវម៉ាច់!
- 2022-04-05 02:18:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់លុយក្រោម ១ពាន់ដុល្លារ ចង់បានឡេបថប Gaming Core i7 ៣ជម្រើសនេះត្រូវម៉ាច់!
ចន្លោះមិនឃើញ
កាលពីប៉ុន្មានឆ្នាំមុន បើយើងចង់បានឡេបថបមួយគ្រឿង ដែលមានកម្លាំងខ្លាំងប្រើឈីប Intel Core i7 បន្ថែមជាមួយនឹងក្រហ្វិកកាតដាច់១ដើមទៀត គឺយើងត្រូវត្រៀមលុយ១ខ្ទាស់ធំទើបអាចទិញបាន។ ផ្ទុយទៅវិញ បច្ចេកវិទ្យាកាន់តែដើរលឿនទៅមុន តម្លៃនៃឧបករណ៍ក៏កាន់តែធូរថ្លៃជាងមុន ជាក់ស្តែងឡេបថបទាំង៣ខាងក្រោមនេះ សុទ្ធតែដំណើរការដោយឈីបកំពូល Intel Core i7 ប៉ុន្តែមានតម្លៃខ្លួនមិនដល់១ពាន់ដុល្លារនោះទេ។ តោះទៅតាមដានទាំងអស់គ្នា៖
១. ACER Nitro 5 Gaming
Acer ជាប្រេនកុំព្យូទ័រការិយាល័យពិតមែន តែតាមពិតក្រុមហ៊ុនក៏មានបញ្ចេញឡេបថប Gaming ជាពីរស៊េរីធំៗគឺ Predator និងស៊េរី Nitro ដែលយើងកំពុងលើកមកនិយាយ។ នេះគឺ Acer Nitro 5 Gaming បំពាក់ដោយ CPU Intel Core i7-11800H 8-Core 16-Thread ដែលមានតម្លៃខ្លួន ៩៩៩ដុល្លារ។ ក្នុងកញ្ចប់តម្លៃប៉ុននេះ អ្នកទទួលបានកុំព្យូទ័រដែលមានគ្រឿងក្នុង៖
២. DELL G15 5511 Gaming
Dell ក៏ជាក្រុមហ៊ុនជំនាញខាងផលិតកុំព្យូទ័រហ្គេមដែរ ដោយជាក់ស្តែងបច្ចុប្បន្នក្រុមហ៊ុននេះកំពុងកាន់កាប់យីហោ Alienwear ដែលគេស្គាល់ថាជាយីហោកុំព្យូទ័រហ្គេមដ៏ល្បី។ ដោយសារ Alieanwear មានតម្លៃថ្លៃ ដូច្នេះហើយ Dell ក៏បានបញ្ចេញស៊េរី G Gaming Laptop ដែលមានតម្លៃធូរជាងច្រើន។ នេះគឺ DELL G15 5511 Gaming មានតម្លៃខ្លួន ៩៩៩ដុល្លារ។ ក្នុងកញ្ចប់តម្លៃប៉ុននេះ អ្នកទទួលបានកុំព្យូទ័រដែលមានគ្រឿងក្នុង៖
៣. MSI GF63 Thin 10SC និយាយពីក្រុមហ៊ុន MSI ម្តង អ្នកលេងហ្គេមប្រាកដជាស្គាល់ច្បាស់ ព្រោះក្រុមហ៊ុននេះភាគច្រើនគឺផលិតគ្រឿងបរិក្ខា និងកុំព្យូទ័រហ្គេមតែម្តង។ នេះគឺ MSI GF63 Thin 10SC មានតម្លៃខ្លួន ៩៩៩ដុល្លារ។ ក្នុងកញ្ចប់តម្លៃប៉ុននេះ អ្នកទទួលបានកុំព្យូទ័រដែលមានគ្រឿងក្នុង៖
ឡេបថបខាងលើទាំង៣នេះ ហាក់មានរូបរាង និងកម្លាំងម៉ាស៊ីនផ្តោតខ្លាំងសម្រាប់អ្នកលេងហ្គេមក៏ពិតមែន តែជាក់ស្តែងយើងក៏អាចប្រើវាសម្រាប់ធ្វើការងារធំៗដូចជាកាត់តវីដេអូ ឌីហ្សាញ និងគូរប្លង់បានយ៉ាងសមរម្យ។ ចំពោះតម្លៃខាងលើអាចនឹងប្រែប្រួលទៅតាមហាងនីមួយៗ និងទីផ្សារជាក់ស្តែង ហើយបើគិតថា Spec ខាងក្នុងមិនគ្រប់តម្រូវការ អ្នកក៏អាចថែម RAM, SSD ឬក៏អាចថែមប្រាក់យកម៉ាស៊ីនដែលមានក្រាហ្វិកកាតខ្ពស់ជាងនេះបាន៕
ប្រភព៖ ចន្ត្រាកុំព្យូទ័រ