«លោកគ្រូតឿ» ប្រាប់ការពិតនៅពីក្រោយការថតសម្ដែងរឿង ហូបអាចម៌គោ ជ្រលក់អំបិលម្ទេស
- 2022-04-05 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
«លោកគ្រូតឿ» ប្រាប់ការពិតនៅពីក្រោយការថតសម្ដែងរឿង ហូបអាចម៌គោ ជ្រលក់អំបិលម្ទេស
ចន្លោះមិនឃើញ
ក្រោយបង្ហោះវីដេអូលើបណ្ដាញសង្គមបណ្ដាលឲ្យមានការរិះគន់ រឿងសម្ដែងហូបអាចម៌ ជ្រលក់អំបិលម្ទេស ពេលនេះលោកគ្រូតឿ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា វីដេអូនោះខ្លួនគ្រាន់តែសម្ដែងលេងប៉ុណ្ណោះ ហើយមិនបានហូបអាចម៌គោពិតប្រាកដនោះទេ។
តាមការឲ្យដឹងពីសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឲ្យដឹងថា បុគ្គលឈ្មោះ ជឹម សុភ័ក្រ ហៅគ្រូតឿ អាយុ២៩ឆ្នាំ វីដេអូលោកហូបអាចម៌នោះ គ្រាន់តែជាការសម្ដែងប៉ុណ្ណោះ លុះនៅពេលដាក់ចូលមាត់ មិនមែនអាចម៌គោនោះទេ គឺជាស្ករសូកូឡាដែលដាក់នៅខាងក្រោមដៃទៅវិញនោះទេ ។ តាមចម្លើយសារភាពប្រាប់មកប៉ូលីស លោកគ្រូតឿបានបញ្ចាក់ទៀតថា ការថតវីដេអូ នេះគ្រាន់តែការកម្សាន្ត បង្ហាញសកម្មភាពចម្លែកៗ ធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមតែងផ្ទុះសំំណើចគ្មានន័យក្នុងចេតនាអាក្រក់អ្វីនោះឡើយ។
បន្ទាប់ពីសាកសួររួច សមត្ថកិច្ចបានអប់រំ និងអោយធ្វើកិច្ចសន្យាបញ្ឈប់ការសំដែងដែលមិនសមរម្យលើបណ្ដាញសង្គមតទៅទៀត ការកោះហៅក្រុមគ្រូតឿ មកអប់រំនេះ ធ្វើអោយបងប្អូនជាច្រើនគាំទ្រ ។ សូមបញ្ជាក់ថា ការថតសំដែងរបស់គ្រូតឿ ដែលហូបអាចម៍គោ បង្ករការរិះគន់ខ្លាំងលើបណ្ដាញសង្គម ហ្វេសប៊ុក ។ ថ្វីត្បិតតែទង្វើនោះមិនខុសច្បាប់មែន តែបើនិយាយអំពីសិលធម៌គឺអសីលធម៌ពេក ៕
សូមចុចតំណភ្ជាប់នេះ ដើម្បីមើវីដេអូ៖ https://youtu.be/Cu-EGcYsM2w
ប្រភព៖ Fresh News