មានចំណុចអ្វីខ្លះ? ធ្វើឱ្យ Galaxy S22 ស៊េរី លេចធ្លោ និងល្អឯកបែបនេះ មកដឹងទាំងអស់គ្នា!

  • 2022-04-06 02:37:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននឹងស្រឡាញ់ត្រូវដឹងឱ្យច្បាស់ តែបើដឹងច្បាស់ហើយថាមានចំណុចដែលគួរឱ្យស្រឡាញ់បំផុតនោះប្រាកដជាផុងចិត្តដកបេះដូងមិនរួចឡើយ ត្រូវអត់? តួយ៉ាងដូចជា Galaxy S22 ស៊េរី របស់ក្រុមហ៊ុន សាមសុង ពេលនេះតែម្តង មិនមែនល្អឆើត ស្អាតតែខាងក្រៅ ហើយធ្វើឱ្យអ្នកខកចិត្តនៅក្រោយពេលដឹងលក្ខណៈខាងក្នុងនោះទេ។

លោកអ្នក និងប្រិយមិត្តអ្នកស្នេហាស្មាតហ្វូនរបស់ក្រុមហ៊ុន សាមសុង ប្រាកដជាធ្លាប់បានដឹងហើយ តែសម្រាប់​ថ្ងៃនេះ​លោក​អ្នកក៏នឹងដឹងរឹតតែច្បាស់បន្ថែមទៀតពីស្មាតហ្វូនដ៏ល្អឯកដែលកើតចេញពីការញាត់ឬបង្កាត់បញ្ចូលគ្នានៃកំពូលបច្ចេកវិទ្យារវាងអានុភាពរបស់ Note និងកំពូលអានុភាពរបស់ Flagship S ស៊េរី។

ពេលឮពាក្យថា Note របស់ក្រុមហ៊ុន សាមសុង លោកអ្នកប្រាកដជានឹកឃើញដល់ប៊ិកវេទមន្ត(S-pen) មុនគេ ត្រូវអត់? ហើយបើនិយាយពីកំពូលកាមេរ៉ាដែលថតច្បាស់ល្អឥតខ្ចោះទាំងរូបភាព និងវីដេអូ គ្រប់ស្ថានភាពពន្លឺ លោកអ្នកក៏ប្រាកដជានឹកដល់ Galaxy S ស៊េរី Flagship មុនគេហើយមែនទេ?

ថ្ងៃនេះយើងនឹងធ្វើការបង្ហាញជូននូវចំណុចក៏ដូចជាលក្ខណៈពិសេសសង្ខេបខ្លីតែខ្លឹមរបស់ស្មាតហ្វូនដ៏ល្អឯកប្រចាំឆ្នាំ 2022 Galaxy S22 Ultra ដែលជាស្មាតហ្វូនដ៏ល្អឥតខ្ចោះសម្រាប់ជីវិតប្រចាំថ្ងៃរបស់លោកអ្នកទាំង (ការងារ, ការកម្សាន្ត, ការថតវីដេអូ, ការថតរូប…) គឺសុទ្ធតែទទួលបានភាពអស្ចារ្យ និងឥតខ្ចោះគ្រប់ពេលតែម្តង។

ចំពោះ Galaxy S22 Ultra ត្រូវបានបំពាក់នូវលក្ខណៈពិសេសៗដែលលេចធ្លោជាងគេ ឥតខ្ចោះជាងគេ និងស៊ីដាច់គេតែម្តង ជាមួយចំណុចខាងក្រោមនេះលោកអ្នកអាចធ្វើការវិនិច្ឆ័យបានភ្លាម និងឱ្យមេដៃ បេះដូងទៅលើស្មាតហ្វូនដ៏ល្អគ្មានពីរនេះដូចជា៖

AI-enhanced Portrait Mod

ជាបច្ចេកវិទ្យាដែលផ្តិតយករូបភាពព្រាលផ្ទៃខាងក្រោយ កាត់ទ្រេបានច្បាស់ដាច់ស្អាតល្អឥតខ្ចោះ

Take Photo Like Pro

គ្រប់រូបភាព ឬវីដេអូរបស់អ្នកដែលបានថតចេញពី Galaxy S22 Ultra គឺដូចកំពូលអ្នកថតអាជីពលំដាប់ពិភពលោកអ៊ីចឹងដែរជាមួយនឹងមុខងារ Pro Mode និង Expert RAW Application

Write Smoother Than Before

ប៊ិកវេទមន្ត S-pen ដែលបំពាក់មកស្រាប់ជាមួយ Galaxy S22 Ultra នេះគឺត្រូវបានដុសខាត់ និងពន្លឿនភាពរលូនរបស់វាបានរហូតដល់ 70% បន្ថែមទៀត! ដូច្នេះលោកអ្នកអាចសរសេរ ឬធ្វើការកត់ចំណាំដូចអ្នកកាន់ប៊ិកធម្មតាពិតៗដែលមានវេទមន្តផងដែរ

Expansive and Bright Display

ជាមួយនឹងកំពូលអេក្រង់ Dynamic AMOLED 2X ទំហំ 6.8 អ៊ីញ និង 120Hz adaptive display Refresh rate គឺលោកអ្នកប្រាកដជាទទួលបាននូវអារម្មណ៍ smooth ថ្លាត្រជាក់ភ្នែក រំភើបអស្ចារ្យ និងគ្មានស្មាតហ្វូនណាដែលអាចប្រៀបផ្ទឹម ឬល្អជាង Galaxy S22 Ultra នេះបានឡើយ

Super-fast Charging up to 45W

ចំណុចនេះគឺជាអ្វីដែលអ្នកប្រើប្រាស់ក៏ដូចជាអ្នកគាំទ្រស្មាតហ្វូនរបស់ សាមសុង ទូទាំងពិភពលោកទាំងអស់ប្រាថ្នាចង់បានគ្រប់គ្នាដែរ! បច្ចេកវិទ្យានេះលោកអ្នកគ្រាន់តែសាកថ្ម 10 នាទី ជាមួយ Galaxy S22 Ultra អាចឱ្យលោកអ្នកធ្វើការថតវីដេអូបានរហូតដល់ 50 នាទី ឯណោះ។

សរុបមកជាមួយនឹងចំណុចខ្លីខ្លឹមខាងលើគឺសមល្មមគ្រប់គ្រាន់ដែលធ្វើឱ្យលោកអ្នកដឹងច្បាស់ថាពុំមានស្មាតហ្វូនណាដែលល្អជាង ឬប្រៀបជាមួយ Galaxy S22 Ultra នេះបានឡើយ! ហេតុដូច្នេះហើយបានជាក្រុមហ៊ុន សាមសុង បាន Break the rules of Impossible ជូនលោកអ្នក ដើម្បីធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់លោកអ្នកពោរពេញដោយ Possible Moment Always។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាមរយៈទូរសព្ទលេខ៖ 1800-20 32 32!

អត្ថបទពេញនិយម