ឥណ្ឌាបិទ TikTok បង្កើតកម្មវិធីថ្មីមួយទៀតដូចបេះដាក់ ឥឡូវ​រកលុយបានរាប់លានដុល្លារ

  • 2022-04-06 06:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាលឥណ្ឌា សម្រេចបិទកម្មវិធីវីដេអូ TikTok ដោយហេតុផលសម្អាងថា TikTok បំពានលើ​សិទ្ធកុមារ និងព្រួយបារម្ភលើសុវត្ថិភាពឯកជនភាពកាលពីឆ្នាំ ២០២០​ឥឡូវ​រកលុយបានរាប់លានដុល្លារ។

រំលងបានមួយសប្ដាហ៍ បន្ទាប់ពីគ្មានវត្ដមាន TikTok ក្នុងប្រទេស។ ឥណ្ឌា ក៏បង្កើតបានកម្មវិធីមួយថ្មី​ឈ្មោះ​ថា «JOSH» រហូតមកដល់ពេលនេះវាមានអាយុ ២២ ខែហើយ និងកំពុងទទួលបានការដោនឡូតប្រើ​ជាប្រចាំខែ នៅឥណ្ឌាកើនដល់ ១៥០ លាន (active users)។​

កម្មវិធីនេះបង្កើតដោយក្រុមហ៊ុនបច្ចេកវិទ្យា Start-up ឥណ្ឌា​ថ្មីមួយឈ្មោះ VerSe Innovation ទើបនឹង​ទទួលបាន​ទឹកប្រាក់វិនិយោគចំនួន ៨០៥ លានដុល្លារ​ ចាក់បញ្ចូល​ និងក្លាយទៅជាកម្មវិធីទទួល​បាន​ទំហំទឹកប្រាក់វិនិយោគច្រើនបំផុតប្រចាំឆ្នាំក្រោម​​ថវិការ​ពីក្រុមហ៊ុន​សម្ព័ន្ធ Pension Plan Investment ប្រទេសកាណាដា។

ចង់សាកប្រើឬអត់? ដោនឡូត App Store | Play Store

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ Indianexpress

អត្ថបទពេញនិយម
អត្ថបទថ្មី