មកដឹងជីវិតឯកជន ឯម រៀម តាមពិតលោកមានភរិយាដល់ទៅពីរ ហើយកូនវិញក៏មិនមែនមានតែម្នាក់ដែរ

  • 2022-04-07 03:11:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឯម រៀម ដែលគេផ្ដល់នាមក្រៅមួយទៀតថាបណ្ឌិតច្នៃម៉ូដ កាន់តែលេចធ្លោរតាមរយៈការស្លៀកពាក់ និងតែងខ្លួនប្លែកៗទៅចូលរួមកម្មវិធីនានា ខណៈដែលសមត្ថភាពច្នៃម៉ូដរបស់លោកសម្រាប់តារាចម្រៀង និងសម្ដែងល្បីៗ ត្រូវបានគេទទួលស្គាល់ថាល្អប្លែកគេ។

ស្រពពេលដែលជីវិតសិល្បៈកាន់តែរីកចម្រើនដូច្នេះ ប្រិមិត្ដខ្លះក៏ចង់ដឹងពីជីវិតឯកជនរបស់លោកដែរ។កន្លងទៅលោកមិនដែលបង្ហាញមុខភរិយា ឬកូនៗឡើយ ដោយចេញទៅណាមកណា ជាពិសេសគ្រប់កម្មវិធីសិល្បៈដែលលោកចូលរួម គេឃើញលោកទៅតែម្នាក់ៗឯង។

លោក ឯម រៀម បានបង្ហើបពីស្ថានភាពជីវិតគ្រួសារតាមរយៈSabay ក្នុងឱកាសលោកចូលរួមក្នុងកម្មវិធីសម្ពោធខ្សែភាពយន្ដមួយនៅផ្សារទំនើបមីតថោន កាលពីថ្ងៃទី៥ ខែមេសា ថា តាមពិតលោកមានភរិយា២នាក់ ហើយកូនវិញក៏មាន២នាក់ ដែរ ដោយម្ដាយមួយមានកូនមួយ។ បច្ចុប្បន្នអ្នកទាំង៤ រស់នៅផ្ទះពីរផ្សេងគ្នា ហើយលោកជាអ្នកផ្ដល់អាហារកិច្ច។

ឯម រៀម៖ “កុំអាលចង់ដឹងច្រើនពេក…ទុកឲ្យបងប្អូនយើងឆ្ងល់ខ្លះ បើមិនអីចឹងមានអីសួពីឯម រៀម ទៀត! ខ្ញុំមានកូនពីរនាក់ ហើយម្ដាយខុសៗគ្នាទៀត កូនច្បងអាយុ១០ឆ្នាំ ហើយកូនប្អូនអាយុ៨ឆ្នាំ…កូនច្បងប្រុស កូនពៅស្រី”។

លោក ឯម រៀម និយាយថា តាមចិត្ដលោកចង់រក្សាភាពអាថ៌កំបាំងគ្រួសាររហូត ប៉ុន្ដែលោកនឹងបញ្ចេញមុខកូនទាំងពីរជាសាធារណៈក្នុងពេលដែលលោកបន្ដអាជីពគំនូរ និងច្នៃម៉ូដនេះ។ គិតត្រឹមឆ្នាំ២០២២ លោកមានវ័យ ៥២ឆ្នាំ ហើយលោកនៅតែមានចិត្ដស្រឡាញវិស័យនេះ បើទោះបីជាលោកបានប្រឡូកក្នុងវិស័យនេះតាំងពីឆ្នាំ១៩៩៧។ ប៉ុន្ដែលោកមិនដឹងថាកូនម្នាក់ណាស្រឡាញវិស័យសិល្បៈដូចលោកទេ៕

ជិន សុភ័ក្ដ្រ