អ្នកប៉ះសេ​មហាផ្ទៃ កែវ ស្រេងលីហួរ៖ ខ្ញុំ​រាងគ្រាន់​បើតែ​មិន​ល្អ​ណាស់ណា​ទេ

  • 2022-04-07 03:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវ​កាល​ឆ្នាំ​២០១១-២០២២​ អ្នកប៉ះសេឈុត​ B របស់​ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ កែវ ស្រេងលីហួរ បាន​បង្ហាញ​សមត្ថភាព​ច្រើន​ក្នុង​ទីលាន​បាល់ទះ​ដែល​ធ្វើ​ឱ្យ​​ការ​លេង​របស់​គេ​កើន​ឡើង​ជាង​មុនមួយ​កម្រិត​ទៀត​។

រូបភាព​យក​ចេញ​ពី​ហ្វេសប៊ុក កែវ ស្រេង​លីហួរ

ទោះ​បាន​បង្ហាញ​សមត្ថភាព​ច្រើន​ក្ដី ប៉ុន្តែ​កីឡាករ​មក​ពី​ខេត្ត​កំពត​រូប​នេះ​ថា គេ​រីក​ចម្រើន​ជាង​មុន ប៉ុន្តែ​មិន​ល្អ​ណាស់​ណា​ទេ​ ហើយ​ផ្ទុយ​ទៅ​វិញ​ត្រូវ​ពង្រឹង​ចំណេះជំនាញ​បន្ថែម​ទៀត​។

កីឡាករ​វ័យ​១៧​ឆ្នាំ​កម្ពស់​១,៩០ម៉ែត្រ​ បាន​បញ្ជាក់​ថា ៖«ខ្ញុំ​ស្វែង​យល់​ខ្លួន​ឯង​ថារាង​គ្រាន់​​បើបង តែមិនល្អណាស់ណាទេបង ​យើងអាចលេងបានជាមួយគេជាមួយ​​ឯង​បាន​បង»។

ស្រេង​លីហួរ បាន​ទម្លាយ​ឱ្យ​ដឹង​ទៀត​ថា​គេ​នៅ​មាន​ចំណុច​ខ្វះ​ខាត​ត្រង់​ល្បឿន​នៃ​ការ​រត់​ទៅ​ប៉ះសេ​យឺត​បន្តិច ចំណែក​ការ​ចេញ​បាល់​ឱ្យ​ស្មាត់​​អាច​​ទទួល​យក​បាន​។

អតីត​យុវជន​របស់​ក្លឹប​បាល់ទះ​វិសាខា បាន​ប​ង្ហើប​បែប​នេះ ៖«លោកគ្រូគាត់ថាល្អតែនៅរាងយឺតបន្ទិចបង ការរត់ទៅបះសេរាងយឺតបង តែចំពោះការចេញបាល់បាន៦០ទៅ៧០%បង»។

គួរ​បញ្ជាក់​ថា កែវ ស្រេង​លីហួរ បាន​បង្ហាញ​សមត្ថភាព​១៣​ប្រកួត​ក្នុង​ពាន​រង្វាន់​ «ក្រុម​អធិរាជ​បាល់ទះ ISI PIPE-ISI PALM» រដូវ​កាល​ឆ្នាំ​២០២១-២០២២​នេះ ឈ្នះ១០​ប្រកួត ចាញ់​៣ប្រកួត និង​ឈ្នះ​១​ប្រកួត​ក្នុង​ពាន​រង្វាន់ Ganzberg Special Volleyball League ២០២២ ក្នុង​នាម​ជា​អ្នកប៉ះសេ​ឱ្យ​ក្រុម​ក្រសួង​មហាផ្ទៃ B។ នៅ​ថ្ងៃ​ទី​៩​ ខែ​មេសា ឆ្នាំ​២០២២​ខាង​មុខ ក្រុម​ឈុត​ B របស់​លីហួរនឹង​ត្រូវ​ប៉ះ​​៤​ស្មើ​ជាមួយ​​ក្រុមកងពលតូច​លេខ​៩​៕

អត្ថបទ៖ អ៊ុំ សុភក្តិ