Selena Gomez ផ្ដាច់ខ្លួនចេញពីបណ្ដាញសង្គមជាង៤ឆ្នាំមកនេះ ដើម្បីព្យាបាលជំងឺផ្លូវចិត្ត

  • 2022-04-07 04:27:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះតារាចម្រៀងអាមេរិក Selena Gomez បានថ្លែងប្រាប់ទៅកាន់ Good Morning America ថានាងផ្ដាច់ខ្លួនចេញពីបណ្ដាញសង្គមរស់នៅស្ងប់សុខក្នុងជីវិតប្រចាំថ្ងៃដ៏ល្អអស់រយៈពេលជាង៤ឆ្នាំមកហើយ

តារាចម្រៀងល្បីឈ្មោះរូបនេះតែងតែសុំជំនួយពីអ្នកគ្រប់គ្រងរបស់នាង ប្រសិនបើនាងចង់ធ្វើបច្ចុប្បន្នភាពព័ត៌មានទៅកាន់អ្នកគាំទ្រ។ ការផ្ដាច់ខ្លួនចេញពីប្រព័ន្ធផ្សព្វផ្សាយធ្វើឱ្យ Selena Gomez មានអារម្មណ៍ស្រលាញ់ជីវិត មើលថែសុខភាពខ្លួនឯងបានល្អជាងមុន។

"ការធ្វើបែបនេះវាបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំទាំងស្រុង។ ខ្ញុំសប្បាយចិត្តដែលបានភ្ជាប់ទំនាក់ទំនងជា មួយមនុស្សខាងក្រៅកាន់តែច្រើន។ ខ្ញុំដឹងពីថាមពល និងរឿងល្អដែលបណ្ដាញសង្គម មានចំពោះ ពិភពលោក ប៉ុន្តែសម្រាប់ខ្ញុំ ការនិយាយទល់មុខជាមួយអ្នកដទៃពិតជាសំខាន់” តារាចម្រៀងស្រីរូបនេះបានថ្លែង។

តារាស្រីវ័យ ៣០ឆ្នាំរូបនេះបាន និយាយឥតលាក់លៀម អំពីការតស៊ូរបស់នាងជាមួយនិងសុខភាព ផ្លូវចិត្តរយៈពេលជាច្រើនឆ្នាំមកនេះ។ បន្ទាប់ពីត្រូវបានគេរកឃើញថាមានជំងឺ Lupus ក្នុងឆ្នាំ ២០១៤ តារាចម្រៀងរូបនេះត្រូវទៅព្យាបាលដោយសារតែបញ្ហាផ្លូវចិត្តរបស់នាង។ នៅក្នុងបទសម្ភាសនាងបាន និយាយថានាងទទួលរងពីជំងឺ ហើយវាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងច្រើនដើម្បីព្យាបាល វា។

ក្នុងឆ្នាំ ២០១៩ Selena បានបង្ហើបថានាងបានលុប Instagram នៅលើទូរស័ព្ទរបស់នាង ទោះបីជាគណនីរបស់នាងមានអ្នក Follow ច្រើនជាងគេទីបីនៅក្នុងពិភពសិល្បៈ ។ តារាស្រី រូបនេះទុកគណនីផ្ទាល់ខ្លួនសម្រាប់គ្រប់គ្រង ហើយប្រើក្នុងគោលបំណងចែករំលែកព័ត៌មានជាមួយអ្នកគាំទ្រប៉ុណ្ណោះ។គ្រប់ពេលដែលត្រូវ Update ព័ត៌មានចម្រៀង ឬដំណឹងផ្សេងៗ នាងបានផ្ញើសារទៅ កាន់អ្នកគ្រប់គ្រងរបស់នាង បង្ហោះអ្វីមួយនៅលើបណ្ដាញសង្គម៕

ប្រភព៖ news.zing.vn   ប្រែសម្រួល៖ Kesor

អត្ថបទពេញនិយម