បែកធ្លាយវីដេអូ បាត់ខ្លួនមនុស្សជិតមួយក្រុមហ៊ុន Sabay ត្រូវបាននាំទៅកន្លែងមួយដើម្បី…
- 2022-04-07 11:24:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយវីដេអូ បាត់ខ្លួនមនុស្សជិតមួយក្រុមហ៊ុន Sabay ត្រូវបាននាំទៅកន្លែងមួយដើម្បី…
ចន្លោះមិនឃើញ
មុននេះបន្ដិចប៉ុណ្ណោះ វីដេអូលេចធ្លាយមួយត្រូវបានគេរកឃើញ ដោយមានមនុស្សមួយក្រុមពាក់ស្រោមមុខរូបខ្លា បាំងមុខជិត ក្នុងសម្លៀកពាក់ឈុតលឿង បាននាំបុគ្គលិក Sabay ប្រមាណ ៥០នាក់ ទៅកាន់កន្លែងមួយឆ្ងាយទីក្រុង និងមិនទាន់កំណត់ទីតាំងច្បាស់លាស់នៅឡើយ។
វីដេអូតម្រុយ៖
ប្រភពវីដេអូដដែល បានបង្ហាញសកម្មភាពចេញពីមនុស្សម្នាក់ក្នុងឈុតលឿង បានរត់សំដៅទៅកាន់ក្រុមឈុតក្រហម ដោយរបស់មួយក្នុងដៃ ដែលមើលទៅគួរឱ្យសង្ស័យថា ក្រុមពាក់ស្រោមមុខកំពុងធ្វើសកម្មភាពម្យ៉ាង ហាក់គួរឲ្យចាប់អារម្មណ៍មែនទែន!
អ្នកទាំងអស់គ្នា! យើងពិតជាមិនទាន់ច្បាស់ចិត្តថា នឹងមានសកម្មភាពអ្វីកើតឡើងលើក្រុមឈុតក្រហម ឬជាព្រឹត្តិការណ៍អ្វីឡើយ។
គ្រប់យ៉ាងនឹងត្រូវទំលាយ ១៤ មេសា ម៉ោង៧យប់!
យ៉ាងណាក៏ដោយ គិតត្រឹមថ្ងៃនេះ ទី៧ ខែមេសា គេមិនទាន់ទទួលបានការឆ្លើយតប ពីបុគ្គលិកបាត់ខ្លួនណាម្នាក់ឡើយ។ ហើយក៏មិនទាន់ដឹងនៅឡើយថា ពួកគេទៅទីកន្លែងណានោះទេ? និងក្នុងបំណងអ្វីឡើយ?