ទ័ពត្រូវបានសហព័ន្ធពិន័យ១លាន និងហាមអ្នកគាំទ្រមិនឲ្យចូលមើលពេលប៉ះវិសាខា
- 2022-04-08 01:37:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ័ពត្រូវបានសហព័ន្ធពិន័យ១លាន និងហាមអ្នកគាំទ្រមិនឲ្យចូលមើលពេលប៉ះវិសាខា
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានចេញសេចក្ដីសម្រេចមុននេះក្នុងការពិន័យក្លឹបបាល់ទាត់ Tiffi Army នូវទឹកប្រាក់ចំនួន១លានរៀន និងពិន័យហាមមិនឲ្យអ្នកគាំទ្រចូលទស្សនាការប្រកួតបាល់ទាត់ Cambodian Premier League 2022 សប្ដាហ៍ទី៦ ដែលត្រូវលេងទល់ក្រុមវិសាខាវេលាម៉ោង៦:៣០នាទីនៅទឹកដីស្តាតចាស់។
បើតាមសេចក្ដីប្រកាសឲ្យដឹងថា ការពិន័យពីបទអ្នកគាំទ្រ UlTRA Army ស្រែកជេរប្រមាថមន្រ្តីរៀបចំការប្រកួត។ យោងតាមប្រការ៥៤ ប្រការ៦០ និងប្រការ៦៧ នៃក្រមវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
សូមអានសេចក្ដីសម្រេចខាងក្រោម៖