កាន់តែពិសេស! Royal Enfield Cambodia ផ្តល់ជូនយ៉ាងច្រើន សម្រាប់ឪកាសពិធីបុណ្យចូលឆ្នាំខ្មែរ

  • 2022-04-08 02:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅឆ្នាំនេះត្រូវចំថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ លុះដល់ថ្ងៃ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័កតទៅ ចូលពុទ្ធសករាជ ២៥៦៦! ពិធីបុណ្យចូលឆ្នាំខ្មែរជាបុណ្យមួយដែលធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលតែងតែប្រារព្វឡើងជារៀងរាល់ឆ្នាំ។ សម្រាប់ឪកាសឆ្នាំថ្មីខាងមុខនេះ ដើម្បីជាសិរីមង្គលសម្រាប់ជីវិតបងប្អូនគ្រប់គ្នាគួរស្វែងរកនៅរបស់របរប្រើប្រាស់ថ្មីៗដែលមានដូចជាម៉ូតូជាដើមសម្រាប់ការជិះកំសាន្តនិងការប្រើប្រាស់ប្រចាំថ្ងៃ! ជាមួយគ្នានេះដែរក្រុមហ៊ុនម៉ូតូ Royal Enfield Cambodia មានការផ្តល់ជូននៅប្រមូលសិននិងការថែមជូនជាច្រើនសម្រាប់អតិថិជនគ្រប់គ្នាដែលមានគម្រោងចង់បានម៉ូតូថ្មី។

ក្រុមហ៊ុនម៉ូតូ Royal Enfield Cambodia បានត្រៀមខ្លួនរួចជាស្រេចដើម្បីអបអរសាទរអំនរឆ្នាំថ្មីជាមួយនិងស្តុកម៉ូតូដែលមិនចេះខ្វះ ការផ្តល់ជូនប្រមូលសិនពិសេស សេវាកម្មរោងជាង និងការតាំងបង្ហាញនៅតាមផ្សារទំនើបនានា! ជាមួយនិងសប្តាហ៍ដំបូងនៃខែមេសានេះ ក្រុមហ៊ុនម៉ូតូធំមួយនេះបានធ្វើការបញ្ចេញម៉ូតូចំនួន៥គ្រឿង និងទទួលបានការកក់បន្ថែមចំនួន៨គ្រឿងហើយ! សមិទ្ធផលទាំងនេះមិនអាចទៅរួចនោះទេប្រសិនបើមិនមានការគាំទ្រ ជួយជ្រោមជ្រែងពីសំណាក់អតិថិជនគ្រប់គ្នា ហើយជាពិសេសគឹការបញ្ចេញម៉ូតូយ៉ាងច្រើនគ្រឿងក្នុងខែមិនា ២០២២ កន្លងទៅថ្មីៗនេះ។

ជ្រើសរើសជាមួយម៉ូតូធំ Royal Enfield អតិថិជននិងមានជម្រើសច្រើនដូចជា Classic 350cc ដែលមក៤ប្រភេទនិង ៩ពណ៍! កាន់តែមិនអាចខកខានបានជាមួយនិងម៉ូឌែលដែលលក់ដាច់បំផុតរបស់ពួកយើងនោះគឺ Cruiser បែប Meteor, ផ្តល់ភាពងាយស្រួល និងផាសុកភាពយ៉ាងខ្លាំងសម្រាប់ការបើកបរនៅក្នុងក្រុង។

ម្យ៉ាងវិញទៀតប្រសិនបើលោកអ្នកចង់ធ្វើដំនើរបែបផ្សងព្រេង ចូលព្រៃបោះតង់សម្រាប់ចូលឆ្នាំខ្មែរនេះលោកអ្នកក៏អាចសំលឹងមើលម៉ូតូ Royal Enfield Himalayan 411cc ម៉ូតូដែលមានបំពាក់នូវកន្លែងសាកថ្មទូរសព្វ និងផែនទីមើលទិសដៅផងដែរ។ ក្រៅពីគុណភាពដ៏ល្អប្រណីតនិងគុណតំលៃយ៉ាងពិសេសពិសាលម៉ូតូ Royal Enfield ក៏មានការផ្តល់ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលសុទ្ធសឹងជាតម្រូវការរបស់អ្នកបើកបរម៉ូតូធំពិតៗ។

  • ស្លាកលេខម៉ូតូ៖ អស់កង្វល់ជាមួយការទិញម៉ូតូហើយ ត្រូវរត់រកការធ្វើផ្លាកលេខ
  • ប័ណ្ណបើកបរម៉ូតូធំ៖ កាតដែលអ្នកបើកបរម៉ូតូធំចាំបាច់ត្រូវតែមាន
  • កាតសាំង៖ ឆ្លើយតបទៅនឹងតំលៃសាំងដែលកំពុងឡើងស្រឺតៗ សន្សំសំចៃថវិការអ្នកជាមួយការថែមជូនពីក្រុមហ៊ុនយើងខ្ញុំ
  • ការប្តូរប្រេងនិងតម្រងដោយឥតគិតថ្លៃចំនួនពីរដង៖ ផ្ងើរទំនុកចិត្តរបស់អ្នកជាមួយការថែរក្សាពីសេវាកម្មរោងជាងសម្រាប់ ៥០០ គីឡូម៉ែត្រដំបូង
  • ឈុតសម្លៀកបំពាក់ Royal Enfield ដែលនឹងធ្វើអោយអ្នកកាន់តែមានភាពជឿជាក់រាល់ការធ្វើដំណើរ

កាន់តែពិសេសមិនអាចខកខានជាងនេះ សេវាកម្មរោងជាងរបស់ក្រុមហ៊ុន Royal Enfield Cambodia តែងតែនាំមកនៅកម្មវិធីថ្មីៗដល់អតិថិជនគ្រប់គ្នាដែលមានដូចជា Khmer New Year Service Checked, DIY និងការផ្តល់ប្រឹក្សាថែទាំអំពីម៉ូតូរបស់លោកអ្នកផងដែរ… ទាំងអស់នេះសុទ្ធតែរក្សាបានថារាល់អតិថិជនគ្រប់រូបនិងទទួលបានអារម្មណ៍ល្អមិនត្រឹមតែជាមួយនិងម៉ូតូដែលពួកគាត់ទិញប៉ុន្នោះទេ ប៉ុន្តែក៏អមមកជាមួយនឹងក្រុមការងាររបស់ Service after-sale ដែលតែងតែយកចិត្តទុកដាក់យ៉ាងសម្រាក់សម្រាំជាមួយបញ្ហារបស់អតិថិជន។

ថ្មីៗនេះផងដែរក្រុមហ៊ុន Royal Enfield នឹងមានវត្តមានចំពោះការតាំងបង្ហាញ ៣ថ្ងៃ នៅផ្សារទំនើបម៉ាក្រូសែនសុខភ្នំពេញចាប់ពីថ្ងៃ សុក្រទី៨ រហូតដល់ ថ្ងៃអាតិទ្យ ទី១០ ខែមេសា ឆ្នាំ២០២២៕