ចិន សម្រេច​បាន​បច្ចេកទេសផ្សាយផ្ទាល់វីដេអូ 4K/8K ល្បឿន 5G UltraHD ដំបូង​គេ​បង្អស់​

  • 2022-04-08 04:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមរបស់ចិន China Media Group's (CMG) សម្រេច​បាន​ដោយ​ជោគជ័យ​នូវស្នាដៃស្រាវជ្រាវ​បង្កើតថ្មីនិង​ដាក់​ឲ្យ​ប្រើប្រាស់​​បច្ចេកវិទ្យា 5G live broadcast ដំបូងគេបង្អស់​​។

ក្រុមការងារផ្សាយផ្ទាល់

ការច្នៃប្រឌិតថ្មីនេះគឺដើម្បីផ្សាយ​ចេញ​ទៅកាន់​ពិភពលោក និងសម្រាប់ដាក់​លើ​ទូរទស្សន៍ឆ្លាតវៃប្រភេទ ultra high definition (UHD) ដោយ​ប្រើប្រាស់កាមេរ៉ាផ្សាយផ្ទាល់ 4K/8K ល្បឿន 5G មានបច្ចេកវិទ្យា AI ។ ចំពោះតម្លៃវិញ ​ប្រភព​មិនបង្ហើប​ឲ្យ​ដឹង​នោះ​ទេ។

បច្ចេកវិទ្យា​ចុងក្រោយបង្អស់នៃកម្រិតផ្សាយចេញដ៏ល្អបែប​នេះ​ត្រូវបាន​បំពាក់​នៅ​ក្នុង​ព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាក្រុង​ប៉េកាំង និង​ប៉ារ៉ាឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​ឆ្នាំ ២០២២ ដើម្បី​ផ្សព្វផ្សាយពី​សកម្មភាព​អត្ដពលិក។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក៏បានផ្ញើលិខិតកោតសរសើរ​លើ​ការ​ខិតខំប្រឹងប្រែងរបស់​ CMG ចំពោះការផ្សាយប្រកបដោយគុណភាព និង​គំនិត​ច្នៃ​ប្រឌិត​ថ្មី។

ទោះបីជាព្រឹត្តិការណ៍ខាងលើបានបញ្ចប់ក៏ដោយ តែបន្សល់ទុកនូវអនុស្សាវរីយ៍​ប្រកបដោយភាពរ៉ូមេនទិចបែបប្រពៃណីចិន នៅតែធ្វើឱ្យប្រជាជនពិភពលោកនាំគ្នាកោតសរសើរ​មិន​ដាច់ពីមាត់​៕

smart TV
សកម្មភាព​ក្នុង​ព្រឹត្តិការណ៍
កាមេរ៉ាមួយក្នុងចំណោមកាមេរ៉ា 4K/8K ដទៃ
បន្ទប់ក្រុមការងារផ្សាយផ្ទាល់

ទស្សនាវីដេអូ live លើរថភ្លើងល្បឿនលឿន៖

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ CGTN