កុំតែបានគុណបុណ្យ TWICE ទីផ្សាររបស់ JYP អាចហក់ឡើងជិត ១ពាន់លានដុល្លារត្រឹម ៣ខែ

  • 2022-04-09 06:59:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​សេចក្ដីរាយការណ៍ផ្លូវការមួយបាន​បញ្ជាក់​ថា​ TWICE បាន​ជួយឲ្យទីផ្សារផលិតកម្ម JYP កើនឡើងជិត ១ទ្រីលានវ៉ុន (ខ្ទង់ ៨១៥លានដុល្លារ) ក្នុងរយៈពេល​ ៣ខែដំបូង នៃឆ្នាំ២០២២។

កាល​ពី ៣ ខែចុងក្រោយនេះ មានព័ត៌មានបញ្ជាក់ថា តម្លៃភាគហ៊ុនបានកើនឡើងជាង ៧០ភាគរយ បើធៀបនឹងកម្រិតតម្លៃទាបរបស់ពួកគេ។ លទ្ធផលនេះ បានមក​ពី​ការ​រំពឹង​ទុក​ថា​ការ​សម្តែង​ទ្រង់ទ្រាយ​ធំ និង​ការប្រគំតន្ត្រីទេចរណ៍​​ក្រៅ​ប្រទេស​នឹង​ចាប់​ផ្តើម​ឡើង​វិញហើយ។

យោងតាមផ្សារហ៊ុនកូរ៉េនៅថ្ងៃទី ០៨ ខែមេសា បានឲ្យដឹងថា តម្លៃភាគហ៊ុនរបស់ JYP បានធ្លាក់ចុះដល់ ៣៧ ០០០ វ៉ុន ក្នុងអំឡុងថ្ងៃទី២៧ ខែមករា ប៉ុន្តែបន្ទាប់មកបានឡើងដល់ ៦៦ ២០០ វ៉ុន ដែលបំបែកកំណត់ត្រាមិនធ្លាប់មានរបស់ពួកគេ។ វាជាលើកទីមួយហើយដែល JYP ចូលក្នុងលំដាប់ជួរ ៦០ ០០០ វ៉ុន ចាប់តាំងពីការចុះបញ្ជីក្នុងខែសីហា ឆ្នាំ ២០០១។ លើសពីនេះ ទីផ្សារបានកើនឡើងពី ១,៣៣៤,៧ ទ្រីលានវ៉ុន ដល់ ២,២៤ ទ្រីលានវ៉ុន ព្រោះវាបានកើនឡើង ៧៦,០ភាគរយ ពីចំណុចទាបបំផុតនៅឆ្នាំ ២០២២ រហូតដល់ពេលនេះ៕

ប្រភព៖ Allkpop   អត្ថបទ៖ ធារី