ខ្សែភាពយន្ដសម្ដេចតេជោ មិនដឹងថតដល់ណាហើយ តែ ហ្វៃ សំអាង ប្រកាសបើកកាមេរ៉ាថតរឿងថ្មីទៀតបាត់
- 2022-04-11 02:07:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែភាពយន្ដសម្ដេចតេជោ មិនដឹងថតដល់ណាហើយ តែ ហ្វៃ សំអាង ប្រកាសបើកកាមេរ៉ាថតរឿងថ្មីទៀតបាត់
ចន្លោះមិនឃើញ
ផលិតករភាពយន្ដចាស់វស្សា ហ្វៃ សំអាង បានបង្ហាញវណ្ណកម្មថ្មីដែលជាខ្សែភាពយន្តខ្នាតធំ និពន្ធឡើងដោយអ្នកនិពន្ធពីររួមគ្នា គឺលោក យូ សុភា និងរូបលោកផ្ទាល់។ លោកបង្ហើបថា វាជាខ្សែភាពយន្តបង្ហាញពីអត្តសញ្ញាណជាតិ មានទាំងអត្ថរសនិងអត្ថន័យ។
ផលិតកររូបនេះ និយាយថា ក្នុងថ្ងៃខួបកំណើតរបស់លោកកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ រូបលោកពិតជាមានចិត្ដសប្បាយរីករាយ ទើបសូមបង្ហាញជូនរឿង “អប្សរាមហាអង្គរ” ដល់ទនិកជនដែលនិយមគាំទ្រស្នាដៃរបស់លោក និងផលិតកម្មហង្សមាសកន្លងមក។
លោក ហ្វៃ សំអាង៖ “ក្រុមការងារផលិតកំពុងសម្រិតសម្រាំងតួសម្តែងដែលមានតួអង្គសំខាន់ៗជាង៤០នាក់ តើមានតារាប្រុសស្រីណាខ្លះដែលលោកអ្នកស្រឡាញ់ ពេញចិត្តចង់ឲ្យមានវត្តមាននៅក្នុងខ្សែភាពយន្តខ្នាតធំនេះ? សូមចូលរួមបញ្ចេញយោបល់ និងប្រាប់ឈ្មោះតារាដែលនៅក្នុងចិត្តរបស់លោកអ្នកមក….យើងនឹងបើកCamera នាពាក់កណ្តាលឆ្នាំ២០២២នេះហើយ”។
ទន្ទឹមគ្នានឹងការប្រកាសរបស់លោក ហ្វៃ សំអាង ថានឹងផលិតរឿងថ្មីដែលជាស្នាដៃរបស់ខ្លួន រួមជាមួយផលិតករ យូ សុភា នេះ លោកក៏សម្រិតសម្រាំងខ្លាំងណាស់ដែរលើដំណើរការថតភាពយន្ដចម្រៀង និងភាពយន្ដប្រវត្ដសាស្ដ្រទាក់ទងនឹងដំណើរជីវិតតស៊ូរបស់សម្ដេចតេជោ ហ៊ុន សែន។
ទោះជាយ៉ាងណាគេមិនដឹងច្បាស់ថាដំណើរការថតខ្សែភាពយន្ដ និងចម្រៀងរបស់សម្ដេចបានដំណើរការដល់ណាហើយទេ? តែឃើញលោក ហ្វៃ សំអាង មមាញឹកណាស់ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ៕