៥ឆ្នាំខាងមុខ ទិត្យ វិច្ឆិកា បង្ហាញបំណងធំ ២ សំដៅជួយសិល្បករទសវត្ស ៩០ ចូលនិវត្តន៍ និងគ្មានទីលំនៅ

  • 2022-04-14 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងមាឌធំដំបងលោក ទិត្យ វិច្ឆិកា ចង់បានឱកាសថ្មីម្តងទៀត២ចំណុចសម្រាប់៥ឆ្នាំខាងមុខ ដើម្បីធ្វើរឿងមានប្រយោជន៍ជាច្រើនសម្រាប់សង្គមសិល្បៈ ដែលចូលនិវត្តន៍ និងគ្មានលំនៅដ្ឋានសម្រាប់រស់នៅ។

ថ្មីៗនេះតារាចម្រៀងមាឌធំ ដែលបាត់មុខពីសិល្បៈជាយូរមកហើយគឺលោក ទិត្យ វិច្ឆិកា បានបង្ហាញការស្រមៃរបស់ខ្លួនសម្រាប់៥ឆ្នាំតទៅមុខទៀត ដែលចង់ធ្វើដើម្បីឲ្យមានប្រយោជន៍សម្រាប់់សង្គមសិល្បៈ។ ក្នុងនោះដែរ តារាចម្រៀងមាឌធំរូបនេះក៏បានបញ្ជាក់ពីចំណុចដែលលោកចង់បាននោះគឺ ទី១ ចង់បានអ្នកដែលមានស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងមកជួយជ្រោមជ្រែង និងទី២ គឺលោកចង់ស្វែងរកប្រជាប្រិយភាពពីប្រិយមិត្តមកវិញ។លោកបានបញ្ជាក់ថា សម្រាប់ចំណុចទាំងពីរនេះលោកពិតជាពិបាកស្វែងរកណាស់ ព្រោះអ្វីៗមិនដូចពីមុនឡើយ។

តារាប្រុសរូបនេះបានបញ្ជាក់បន្ថែមទៀតថា ប្រសិនបើលោកមានឱកាសក្នុងវិថីសិល្បៈម្តងទៀត លោកនឹងរួបរួមគ្នាជាមួយមិត្តភក្គ័ដែលស្និទ្ធស្នាលដើម្បីសហការគ្នាជួយរកជំនួយទៅជួយលោកគ្រូអ្នកគ្រូ ដែលជាអ្នកសិល្បៈសម័យទសវត្ស ៩០ ដែលបានចូលនិវត្តន៍ និងគ្មានលំនៅដ្ឋានរស់នៅ។ ចំណែកអ្នកគាំទ្រ បាននាំគ្នាជូនពរលោកគ្រប់គ្នាឲ្យសម្រេចដូចបំណងទៅថ្ងៃខាងមុខ។

រម្លឹកផងដែរថា កាលពីឆ្នាំ២០១៧កន្លងទៅលោក ទិត្យ វិច្ឆិកា បានប្រកាសថា ឈប់ផលិតបទចម្រៀងបន្តទៀតហើយបន្ទាប់ពី ខាតប្រាក់ជាង៧ពាន់ដុល្លារ លើការបោះពុម្ពDVD បទចម្រៀងរបស់ខ្លួនលក់ ដោយសារកាលពីមុននោះលោក បានចេញបទចម្រៀង១វ៉ុលម្នាក់ឯង គឺអាល់ប៊ុម "ព្យាយាម" ដោយកាលនោះ តារាចម្រៀងរូបនេះបានបោះពុម្ពជាDVD ជាងមួយ១ម៉ឺនបន្ទះ ដើម្បីលក់នៅលើទីផ្សារទាំងក្នុងនិងក្រៅប្រទេស យកប្រាក់ទៅជួយដល់ក្មេងកំព្រា ក៏ដូចជាជួយសង់សាលារៀនតាមជនបទដាច់ស្រយាល ប៉ុន្តែការរំពឹងទុករបស់លោក មិនទទួលបានជោគជ័យឡើយ គឺខាតស្ទើរទាំងស្រុង៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម