នៅ ស្រីពៅ៖ ប៉ះជាមួយចិនថ្ងៃមុនអត់ខ្លាចទេរឿងដូរដៃសន្លប់ ព្រោះខ្ញុំហាត់ដែរ
- 2022-04-13 07:55:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅ ស្រីពៅ៖ ប៉ះជាមួយចិនថ្ងៃមុនអត់ខ្លាចទេរឿងដូរដៃសន្លប់ ព្រោះខ្ញុំហាត់ដែរ
ចន្លោះមិនឃើញ
កីឡាករល្បីឈ្មោះរបស់កម្ពុជា នៅ ស្រីពៅ ថាប៉ះចិនកាលពីថ្ងៃអាទិត្យនៅសៀមរាប ក៏បានដូរដៃជាមួយដៃគូមួយប្រាវៗដែរដោយមិនបានខ្លាចសន្លប់អ្វីទេព្រោះខ្លួនក៏ហ្វឹកហាត់បានល្អមកដែរជាង១ឆ្នាំនេះ។
ស្រីពៅ បានឲ្យដឹងថា វាពិតជាពិបាកក្នុងការយកឈ្នះកីឡាការិនីចិន Li li Shan ព្រោះដៃគូជាជើងខ្លាំងមួយរូប និងល្អវ៉ៃកៀក។ ប៉ុន្តែដោយសារតែបានការបង្ហាត់បង្ហាញ និងហ្វឹកហាត់ត្រៀមទុកមុនទើបអាចឈានដល់យកជ័យជម្នះបែបនេះ។
អ្នកប្រដាល់ពីខណ្ឌដង្កោរូបនេះលើកឡើងទៀតថា ចំពោះពេលអាតាក់គ្នាខ្លាំង និងឈានដល់ការវ៉ៃប្ដូរកណ្ដាប់ដៃគ្នានោះគឺ ស្រីពៅ មិនបានខ្លាចចាញ់ ឬខ្លាចសន្លប់ទេ ពោលដោយគិតថាខ្លួនក៏ហ្វឹកហាត់បានល្អផងដែរ ដូច្នេះដូរដៃក៏ដូរបានដូចគ្នា។ រូបគេបានហ្វឹកហាត់ត្រៀមជាង១ឆ្នាំហើយ ហេតុនេះការប្រកួតគឺធ្វើបានល្អ។ ចំពោះជ័យជម្នះ និងបទពិសោធដែលទទួលបាននេះគឺជំរុញឲ្យរូបគេរឹតតែមានកម្លាំងចិត្តត្រៀមស៊ីហ្គេម នៅពេលខាងមុខនេះផងដែរ។
រំលឹកដែរថា នៅ ស្រីពៅ បានយកឈ្នះកីឡាការិនីចិន Li li Shan ដោយពិន្ទុកាលពីថ្ងៃទី១០ ខែមេសា ២០២២ លើប្រភេទកីឡា Kick Boxing។ ស្រីពៅ ជាកីឡាការិនីជម្រើសជាតិ Kick Boxing ត្រៀមចេញទៅប្រកួតនៅស៊ីហ្គេម ឯប្រទេសវៀតណាម ខែក្រោយនេះផងដែរ៕