Lisa ចេញ Style និងទឹកមុខ កាន់តែកាចសម្រាប់បង្ហាញលើទស្សនាវដ្ដី Elle លេខថ្មី

  • 2022-04-15 04:20:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូតសុឆន្ទៈរបស់ Celine គឺ Lisa (BLACKPINK) បាន​បង្ហាញ​មុខយ៉ាងជឿជាក់លើគ្របទស្សនាវដ្ដី Elle សម្រាប់​លេខចេញផ្សាយខែឧសភា ហើយវត្តមាន​របស់​នាង​នៅ​ពេល​នេះ​នឹងបញ្ចេញ​ភាពទាក់ទាញជាថ្មីទៅដល់អ្នក​អាន ជាមួយនឹង​ភាពឡូយឆាតរបស់នាង។

លើកដំបូងសម្រាប់ Lisa ដែល​បង្ហាញ​មុខតែឯងសម្រាប់ Collection «Celine 2022 Spring/Summer» កាលពីឆ្នាំមុន។ ដោយឡែក​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ Lisa នឹង​បង្ហាញរូបភាព​ថ្មី​ផ្សេងទៀត អមជាមួយនឹង​ Style និងអារម្មណ៍ប្លែកផ្សេង​ទៀតសម្រាប់ការងារថតម៉ូដពេល​នេះ។

ជាមួយគ្នា​នោះ សម្រាប់លេខចេញ​ផ្សាយថ្មីរបស់ ទស្សនាវដ្ដី "Elle” ដែល​មាន​ Lisa ជា​តារាគ្របមុខ នឹង​ចេញ​នៅ​ខែឧសភាខាងមុខ៕​

ប្រភព៖ Allkpop   អត្ថបទ៖ ធារី