ឃើញ​តែ​ណែនៗ ដល់​មក​មើល​ររបាយការណ៍ បាន​ដឹង បាត់ដំបង កញ្ឆក់​យក​ភ្ញៀវទៅលេងសង្ក្រាន្តច្រើនជាងគេបំផុត

  • 2022-04-18 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានប្រព្រឹត្តិទៅអស់រយៈពេល៣ថ្ងៃប្រកបដោយ ភាពរលូន និងរីករាយបំផុតនោះ អបអរសាទរដល់ខេត្តបាត់ដំបង​ ដែលទទួលបានភ្ញៀវទៅលេងសង្ក្រាន្តច្រើនជាងគេនៅទូទាំងប្រទេស។

តាមរបាយការណ៍របស់ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញឱ្យដឹងថា គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ ដែលមានចំនួនភ្ញៀវទេសចរចូលរួមទៅលេងកម្សាន្តច្រើនជាងគេរួមមាន៖

ទី១. សង្ក្រាន្តបាត់ដំបង (៥៦៥,៦១៨នាក់)

ទី២. សង្ក្រាន្តកំពង់ចាម (៥១៤,៤៤៧នាក់)

ទី៣. សង្ក្រាន្តសៀមរាប (៤០០,៥៩១នាក់)

ទី៤. សង្ក្រាន្តបន្ទាយមានជ័យ (៣៨៨,២៧៣នាក់)

ទី៥.​ សង្ក្រាន្តព្រៃវែង (៣៨២,៨៦៧នាក់)

ក្រៅអំពីខេត្តទាំង៥នេះ ដែលមានភ្ញៀវទៅលេងកម្សាន្តច្រើនជាងគេ តាមរបាយការដដែលរបស់ក្រសួងបញ្ជាក់ថា បុណ្យចូលឆ្នាំថ្មី៣ថ្ងៃ មានភ្ញៀវជិត៤លាន៦សែននាក់ចេញដើរកម្សាន្តទូទាំងប្រទេស ខណៈអ្នកខ្លះនៅបង្ហើយថ្ងៃអាទិត្យ១ថ្ងៃទៀត ។ ដោយឡែកចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបចំនួន៤,៥៩០,៣២៦នាក់ ក្នុងនោះភ្ញៀវជាតិ៤,៥៦១,៤៧៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង២៨,៨៤៩នាក់ ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី