កុល ដាវី៖ ទម្រង់មុខកូន អាចបង្ហាញពីក្ដីស្រឡាញ់របស់ម្ដាយ ចំពោះប៉ាៗ

  • 2022-04-18 08:34:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រី កុល ដាវី កំពុងមានភាពកក់ក្ដៅជាមួយកូនស្រីដំបូងរបស់ខ្លួន និងស្វាមី។ នាង តែងតែបង្ហាញក្ដីស្រឡាញ់ចំពោះស្វាមីតាំងតាមបណ្ដាញសង្គម និងនៅចំពោះមុខអ្នកសារព័ត៌មានក៏នាងឆ្លើយដោយមិនអល់អែកថាពិតជាស្រឡាញ់ស្វាមី គឺលោក សុខ រក្សា ខ្លាំងណាស់។

នៅថ្ងៃទី១៨ ខែមេសា នេះ អ្នកនាង កុល ដាវី បានបញ្ជាក់ថាថ្មីទៀតពីទំហំ នៃក្ដីស្រឡាញ់របស់ខ្លួនចំពោះស្វាមី។ ដាវី បានយករូបថតខ្លួន ជាមួយស្វាមី និងកូនមកបង្ហោះតាមបណ្ដាញសង្គម ហើយនិយាយថា៖ “លទ្ធផលស្រឡាញ់ប្ដីពេក មើលចុះមុខប៉ាគេឲ្យសុទ្ធតែម្ដង សំណាងហើយភ្នែកដូចជាមិនដូចប៉ាប៉ា អីចឹងមានតែភ្នែកដូចម៉ាក់ហើយ ត្រូវទេបងប្អូន”។

ឃើញមានភាពកក់ក្ដៅក្នុងគ្រួសារដូច្នេះ មហាជន ជាពិសេសអ្នកគាំទ្រតារាសម្ដែងចាស់វស្សារូបនេះ បានសម្ដែងនូវទឹកចិត្ដអបអរសាទរ។ អ្នកខ្លះនិយាយថា បានមុខកូនស្រីកាត់ទៅប៉ាៗ ក៏ជាសំណាងមួយដែរ ព្រោះមានស្វាមី-ភរិយា ជាច្រើនគូ តែងតែសម្គាល់លើក្ដីស្រឡាញ់នេះតាមរយៈទម្រង់មុខកូនដំបូង ហើយវាត្រូវទៅនឹងក្ដីស្រឡាញ់ពិតច្រើន៕

ជិន សុភ័ក្ដ្រ

អត្ថបទពេញនិយម