Suzuki ចេញ​ម៉ូតូអំប្រ៊ីយ៉ាថ្មី ចង់បើកលើផ្លូវណាក៏អេម!

  • 2022-04-18 09:52:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Suzuki បាន​បញ្ចេញ​ម៉ូតូ​អំប្រ៊ីយ៉ា​ថ្មីរបស់ខ្លួន​ម៉ូដែល V-Strom 250 SX ឆ្នាំ​២០២២ នៅក្នុងប្រទេស​ឥណ្ឌា ដែល​ជាម៉ូតូបែប off-road និង​បំពាក់បច្ចេកវិទ្យា​ទំនើបៗ។

ការ​ឌីហ្សាញ​ម៉ូតូនេះ សម្រាប់​អ្នកមានកម្ពស់ខ្ពស់ ដោយ​កម្ពស់កែបវាគឺ ៨៣៥មម និងកម្ពស់​ពីដី ២០៥មម។ វា​មាន​កញ្ចក់​បាំងខ្យល់ខ្ពស់ ហើយពូកកែប ជាប្រភេទ​សម្រាប់​ការជិះជាលក្ខណៈ adventure។

ម៉ូតូ V-Strom 250 SX ប្រើម៉ាស៊ីន SOHC ចំណុះ ២៤៩សេសេ ផលិតបាន​កម្លាំង ២៦,៥សេះ និង​កម្លាំង​រមួល ២២,២ញ៉ូតុនម៉ែត្រ ជាមួយ​ប្រអប់លេខ ៦វគ្គ ដោយបំពាក់​ជាមួយ​ប្រព័ន្ធត្រជាក់​ម៉ាស៊ីន។ ធុងសាំងវាផ្ទុកបានចំណុះ ១២លីត្រ និងទម្ងន់ ១៦៧គីឡូក្រាម ឯកង់មុខទំហំ ១៩អ៊ីញ និងកង់ក្រោយទំហំ ១៧អ៊ីញ។

វាបំពាក់​កុងទ័រឌីជីថល LCD ដែល​អាចភ្ជាប់ Bluetooth ជាមួយស្មាតហ្វូន ដោយវា​នឹង​បង្ហាញ​ដំណឹងនៃ សារ ការខល ផែនទី ការព្រមាន​ពីល្បឿន និងម៉ោងប៉ាន់ស្មាន​ដែល​នឹងទៅដល់គោលដៅ។ ក្រៅពីនេះ វា​មាន​រន្ធសាកថ្មទូរសព្ទ ចង្កៀង LED ប្រព័ន្ធហ្វ្រាំង ABS និងមាន​ដែក​កាង​ការពារម៉ាស៊ីន៕

អត្ថបទ៖ សំភី