Muller នឹងបន្តកុងត្រាថ្មីជាមួយ Bayern
- 2022-04-18 12:50:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Muller នឹងបន្តកុងត្រាថ្មីជាមួយ Bayern
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Thomas Muller នឹងបន្តកុងត្រាថ្មីជាមួយក្លឹប Bayern Munich បន្តទៀតនៅពេលខាងមុខនេះ ខណៈកុងត្រារបស់គេជាមួយនឹងក្លឹបនេះនឹងបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ បើយោងតាមកំពូលអ្នកកាសែត Fabrizio Romano ។
បើតាមប្រភពខាងលើនេះ ទាំង Muller និងខាងក្លឹប Bayern សុទ្ធតែធ្លាប់និយាយទៅកាន់សារព័ត៌មាន Bild ថា ភាគីទាំងពីរចរចាកុងត្រាថ្មីបន្តទៀតដោយមានលក្ខណៈវិជ្ជមាន ដោយភាគីទាំងពីរសុទ្ធតែចង់បន្តកុងត្រាថ្មី ដូច្នេះទាមទារតែពេលវេលាសមស្របប៉ុណ្ណោះ ការចរចាកុងត្រាថ្មីនេះនឹងបិទបញ្ចប់។
បើតាម Bavarian Football Works ក្លឹប Bayern បានផ្ដល់កុងត្រាដល់ Muller រហូតដល់ឆ្នាំ២០២៥ ជាមួយនឹងប្រាក់ពលកម្មជិត ២២លានដុល្លារក្នុងមួយឆ្នាំ ហើយខ្សែប្រយុទ្ធរូបនេះក៏ពេញចិត្តនឹងការផ្ដល់ឲ្យមួយនេះផងដែរ។
Muller បានមកលេងឲ្យក្រុមឈុតធំ Bayern តាំងពីឆ្នាំ២០០៩មក ដោយចូលលេងបាន ៦២៣ប្រកួត ស៊ុតចូលបាន ២២៦គ្រាប់៕