GoPro ចេញកាមេរ៉ា Hero 10 ប្រភេទថ្មី ទម្ងន់ស្រាលសម្រាប់ប្រើលើ FPV ដាក់លក់តែនៅប្រទេសមួយប៉ុណ្ណោះ

  • 2022-04-19 02:12:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន GoPro ទើបបានប្រកាសចេញនូវ Action Cam ជំនាន់ថ្មីដែលកែឆ្នៃឡើងពី Gopro Hero 10 Black ធ្វើឲ្យវាមានទម្ងន់កាន់តែស្រាលជាងមុន។ វាគឺ GoPro Hero 10 Black Bones ដែលមានសមត្ថភាពដូចគ្នានឹង Hero 10 Black សម្រាប់ប្រើលើយន្តហោះគ្មានអ្នកបើកប្រភេទ FPV។

Drone FPV

ការបញ្ចេញ GoPro ប្រភេទបែបនេះ បានបង្ហាញឲ្យឃើញថាក្រុមហ៊ុនមួយនេះ កំពុងមានចក្ខុវិស័យខ្ពស់លើបច្ចេកវិទ្យា Drone FPV។ ជាក់ស្តែងវាមានទម្ងន់ស្រាលខ្លាំងត្រឹម ៥៤ក្រាម ជាទម្ងន់មួយដ៏ល្អសម្រាប់ការបំពាក់លើ Drone FPV។ ចំពោះរូបរាងខាងក្រៅ វាត្រូវបានប្រើប្រាស់សំបកកាពារថ្មី មានទំហំតូចជាងមុន ហើយចំណែកឯអេក្រង់ទាំងមុខ និងក្រោយក៏មិនមានទៀតដែរ។

GoPro Hero 10 Black Bones ខាងមុខ
GoPro Hero 10 Black Bones ខាងក្រោយ

លក្ខណៈសម្បត្តិខាងក្នុងរបស់វាគឺដូចគ្នាបេះបិទទៅនឹង Hero 10 Black ពោលគឺអាចថតវីដេអូបានកម្រិត 5.3K 60P, 4K Slow-motion 120P ចាប់យករូបភាពដោយសេនស័រទំហំ 1/2.3"។

GoPro Hero 10 Black Bones

ចំណែកតម្លៃខ្លួនរបស់វា Gopro ដាក់លក់ក្នុងតម្លៃ ៤៩៩ដុល្លារ ថ្លៃជាង Hero 10 Black ជាង១០០ដុល្លារ។ ហើយប្រសិនបើអ្នកចង់បានមួយមកប្រើដែរ នោះប្រហែលជាពិបាកបន្តិច ព្រោះ Gopro នឹងដាក់លក់វាតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ៕

អត្ថបទ៖ Thea Sothun