ឡាន Suzuki នេះ ទាំង​រូបរាង និង​ម៉ាស៊ីន ដូច RAV4 បេះបិត

  • 2022-04-19 02:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Suzuki បាន​បញ្ចេញ​រថយន្ត​ SUV ថ្មី​គឺម៉ូដែល Across ឆ្នាំ២០២២ ដែល​មានរូបរាង និងប្រើប្រាស់​ម៉ាស៊ីន​ដូច Toyota RAV4 បន្ទាប់ពី​បង្ហាញ​ចេញ​កាលពីឆ្នាំ​២០២០។

Suzuki Across នេះ​ត្រូវបានផ្តោតខ្លាំង​លើការសាកភ្លើង ដោយ​សារតែវា​ប្រើ Plug-in Hybrid។ ក្នុងនោះ​វាភ្ជាប់មកជាមួយ​ដុំសាកលឿន AC Charger 6KW។

រថយន្ត​នេះ ប្រើម៉ាស៊ីន​ចំណុះ ២,៥លីត្រ និងម៉ូទ័រ​អគ្គិសនី ផលិតបានកម្លាំង ៣០២សេះ រត់ប៉ុង២ តាមរយៈប្រព័ន្ធ E-Four AWD។ ម៉ូទ័រ​ភ្លើង​ដែល​បំពាក់​នៅកង់មុខ ផលិតបានកម្លាំង ១៨០សេះ និងកម្លាំងរមួល ២៧០ញ៉ូតុនម៉ែត្រ គឺល្មម​សម្រាប់​ការបើកក្នុង Mode អគ្គិសនី ដែលប្រើអាគុយ​ទំហំ ១៨,១គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបានចម្ងាយ ៧៥គីឡូម៉ែត្រ។

ក្រៅពីនេះ រថយន្ត Across បានបំពាក់​ចង្កៀង និង​អំពូលកាត់អ័ព្ទ​ជាប្រភេទ LED និង​មានភ្លើងនៅ​កាប៊ីនខាងក្រោយ៕

អត្ថបទ៖ សំភី