ក្រោយចូលឆ្នាំហើយភ្លាម តារាស្រី២ដួងនេះ ជួបទុក្ខធំមិននឹកស្មាន
- 2022-04-20 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយចូលឆ្នាំហើយភ្លាម តារាស្រី២ដួងនេះ ជួបទុក្ខធំមិននឹកស្មាន
ចន្លោះមិនឃើញ
ក្រោយចប់ចូលឆ្នាំហើយភ្លាមតារាស្រី២រូបនេះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអ្នកទាំងពីរមានវិបត្តិរៀងខ្លួន ដោយជួបរឿងមិននឹកស្មានរហូតទប់ចិត្តមិនជាប់។
តារាចម្រៀងកូនកាត់ចិនក្នុងផលិតកម្មថោនកញ្ញា លី អ៊ីវ៉ាធីណា និងពិធីការិនីភេទទី៣ ផេន ខេក បានធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយចូលឆ្នាំភ្លាម អ្នកទាំងពីរជួបប្រទះនឹងបញ្ហាបង្កជាការភ្ញាក់ផ្អើលពេញពិភពសិល្បៈ។
ដំបូងគឺ កញ្ញា លី អ៊ីវ៉ាធីណា ត្រូវបាត់បង់ប្អូនល្អដែលតែងតែធ្វើជាអង្គរក្សការពារនាង ហើយមួយរយៈមុន នាងធ្វើឲ្យគ្រប់គ្នាគិតថា ប្អូនម្នាក់នេះគឺជាសង្សារទៀតផង។ បើតាមការបកស្រាយរបស់តារាចម្រៀងស្រីរូបនេះ បានបញ្ជាក់ថា Tomboy ដែលជា ប្អូនល្អរបស់នាងបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ប្អូនម្នាក់នេះហើយដែលតែងការពារនាងគ្រប់ទីកន្លែងប្រៀបដូចជា អង្គរក្ស។
ជួបប្រទះរឿងនេះ នាងពិតជាអាណិត សោកស្ដាយ និងក្រៀមក្រំគេងលែងលក់អស់ហើយ ព្រោះនឹកឃើញតែរូបភាពនៅនឹងមុខ។ នេះក៏ដោយសារអ្នកទាំងពីរទើបជួបគ្នាថ្មីៗសោះ បែរជាជួបរឿងបែបនេះទៅវិញ។
ចំណែកតារាសម្តែង និងជាពិធីការិនីភេទទី៣ ផេន ខេក វិញក៏បានធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងណាស់ដែរ ក្រោយទើបរៀបការជាមួួយស្វាមីទើបបានជាង១ខែសោះ ស្រាប់តែឃើញបង្ហោះសារកើតទុក្ខខូចចិត្ត ទ្រាំលែងបានក៏ទម្លាយការពិតដែលខំលាក់ក្នុងចិត្តដ៏សែនឈឺចាប់តែម្នាក់ឯង។ ទើបក្រោយចូលឆ្នាំភ្លាមៗ ផេន ខេក ក៏បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា «6ឆ្នាំនេះទុកជាការយល់សប្តិទៅចុះ... សង្ឃឹមថាអ្នកនឹងមើលថែអ្នកថ្មីឲបានល្អ មិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់។ក្នុងនោះនាងបានបញ្ជាក់ច្បាស់ៗថា នេះមិនមេនសម្តែងព្រោះមិននឹកស្មានហើយក៏ពិបាកទទួលយកជាងរឿងខ្ញុំជំពាក់លុយគេទៀត»។
រម្លឹកផងដែរថា តារាសម្ដែងភេទទី៣ ផេនខេក និងគូស្នេហ៍ សម្រេចកាន់ដៃគ្នាចូលរោងការនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។ ទើបតែជាង១ខែប៉ុណ្ណោះ ស្រាប់តែអ្នកទាំងពីរមានរឿងបែបនេះទៅវិញ ហើយមហាជនពិតជាស្មានមិនដល់ឡើយ៕