នីកូ អើយនីកូ! ហេតុតែប្រឹងពេក ទប់ខ្លួនលែងជាប់ ដួលមួយជំហរលើឥដ្ឋកណ្ដាលកម្មវិធីស្ដែងៗ

  • 2022-04-19 10:40:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះ​ នីកូ តារា​ចម្រៀងដ៏ល្បី និងជា​គណកម្មការក្នុងកម្មវិធី GATZYBIDOL បានបង្ហោះឃ្លីបវីដេអូខ្លី​ដែល ធ្វើឲ្យអ្នកគាំទ្រ​មាន​ការ​បារម្ភជា​ខ្លាំង​នឹង​សុខភាព​របស់​លោក។

ហេតុតែចង់ឲ្យការងារ​បានល្អ និង​ខ្លាច​មាន​ការខកខាន ទើប​ នីកូ ប្រឹងមក​ធ្វើការទាំងខ្លួនឈឺ។ បង្ហើប​នៅក្នុង​វីដេអូ Post នៅមុននេះ លោក​បាន​បញ្ជាក់​ថា​ ការពិតដែល​លោក​ដួលសន្លប់​ក៏ព្រោះ​តែ​លោក​ប្រឹង​ប្រើអារម្មណ៍ខ្លាំង​ពេក​ សម្រាប់​ការងារ​ថ្ងៃនោះ។

អាការៈបែប​នេះ​ បាន​ធ្វើឲ្យអ្នកគាំទ្រ​ជា​ច្រើន​មាន​ការ​បារម្ភជា​ខ្លាំង ព្រោះ​ដោយសារសុខភាព​ឈាន​ដល់សភាពខ្សោយដល់កម្រិតបែប​នេះហើយ ទើប​ នីកូនទប់ខ្លួនលែងជាប់ បាត់ជំហរ និងដួល​សន្លប់តែម្ដង។ ភ្លាមៗទាំង សារ៉ាយ សក្កណា ដែលជាតារាកិត្តិយសប្រចាំសប្ដាហ៍ ព្រមទាំងបេក្ខជន និងក្រុមការងាររត់យ៉ាងលឿនមកជួយមិនចាំយូរឡើយ។

ក្នុង Comment ក្រៅពីអ្នកគាំទ្រ ក៏ឃើញមាន​តារាមិត្តរួមអាជីពជា​ច្រើន ចូលជូនពរ សូមឲ្យលោក​មាន​សុខភាព​ល្អឡើងវិញ៕