វេចអង្ករដើររកចុះបើមាន! ក្នុងចំណោមតារាស្រី K-Pop គ្មានអ្នកហ៊ានលេងម៉ូដសក់ដូច Dara ទេ

  • 2022-04-20 03:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនធ្វើឲ្យគេផ្អើល មិនមែន 2NE1 ទេ ព្រោះ​រាល់ពេល​ក្រុម​ចេញបទថ្មី បង្ហាញ​មុខរួមគ្នា ពិសេស​ឡើង​សម្ដែង​លើឆាក​ណា​មួយ ពួកគេ​តែង​ធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោកភ្ញាក់ និងរំភើប។ ដូចកាលពីព្រឹត្តិការណ៍នៃការ​ប្រគំតន្ត្រី Coachella 2022 ពួកគេ​បាន​បង្ហាញមុខស្ងាត់ៗលើឆាកជុំគ្នា ហើយសម្រែកនៃការរំភើបក៏លាន់ទ្រហឹងខ្លាំង​ដែរ។ ទោះជាយ៉ាងណាគ្រប់គ្នា​នៅ​មិន​អាច​រំលងភ្នែក​បាន​ពី​ Sandara Park ដែល​តែង​សក់ប្រចាំ​​ខ្លួន គឺម៉ូដ បះឡើងលើអស់។

នាងពិតជាបាន​ធ្វើឲ្យគ្រប់គ្នា​នឹកឃើញ​កាល​ពី ចេញមុខភ្លាមៗកាល​ពីឆ្នាំ ២០០៩ ព្រោះ​ជាទូទៅ ក្រុមនេះ​មិនដែល​តែង​ខ្លួនឲ្យជាន់គេ​នោះទេ។ សម្រាប់ Dara ក៏មិន​ធុញ ឬ​ខ្មាសអៀនក្នុងការតែង​ Style ប្លែកៗដែរ ព្រោះ​នេះគឺជា Unique ឬ​ Style ប្រចាំខ្លួនដែលមាន​តែ​មួយគត់ក្នុង ពិភព K-Pop។ ប្រការនេះ​ហើយទើបធ្វើឲ្យមហាជនភាគ​ច្រើនលើសលប់ ជឿជាក់ថា​​ក្នុងចំណោម​តារា​ស្រី​ K-Pop ទាំង ៤ ចំណោម គ្មានអ្នកណា​មានភាព​ក្លាហានហ៊ាន​តែង​ខ្លួន​ប្លែក​ឡើង​សម្ដែង​លើឆាក ក្រៅពីតារា​ស្រីកើតឆ្នាំ ១៩៨៤ រូបនេះ​ទេ៕

ប្រភព៖ Kenh14   អត្ថបទ៖ ធារី