ខាត់ សុឃឹម ស្រក់ទឹកភ្នែករហាមពេលរម្លឹកដល់ម្ចាស់ជីវិត ឃ្លាតគ្មានថ្ងៃត្រឡប់
- 2022-04-20 07:28:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខាត់ សុឃឹម ស្រក់ទឹកភ្នែករហាមពេលរម្លឹកដល់ម្ចាស់ជីវិត ឃ្លាតគ្មានថ្ងៃត្រឡប់
ចន្លោះមិនឃើញ
ជាការពិតណាស់ប្រិយមិត្តបានដឹងរួចមកហើយថាតារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃឹម បានបាត់បង់មនុស្សជាទីស្រលាញ់ គឺលោកពុក ដែលជាស្លាកស្នាមដំបៅដ៏ឈឺចាប់បំផុតសម្រាប់នាង និងសមាជិកគ្រួសារទាំងមូល។
កាលពីថ្មីៗនេះមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរចូលមកដល់ ខាត់ សុឃឹម បានទម្លាយអារម្មណ៍សោកសង្រែងក្នុងកម្មវិធី 3 Fun Cambodia ដែលរម្លឹកដល់លោកពុកជាទីស្រលាញ់ដែល បានទទួលមរណៈគ្មានថ្ងៃវិលត្រឡប់។

តារាចម្រៀងពោពេញដោយទេព្យកោសល្យរូបនេះបានថ្លែងទាំងទឹកភ្នែករហាម ក្នុងកម្មវិធីថានាងពិតជា នឹកលោកមានគុណខ្លាំងជាពិសេសអំឡុងពេលខែបុណ្យទានធ្លាប់តែជួបជុំបងប្អូនលោកឪពុក អ្នកម្ដាយ ប៉ុន្តែពេលនេះក៏ប្រែស្ងាត់បាត់បុរសម្នាក់មានឈ្មោះថា ពុក។
“ពុកបងជាមនុស្សមហិមា ពេលដែលបងបាត់បង់គាត់ទៅ ដូចបងបាត់បង់បេះដូង ពេលចូលឆ្នាំពេលអី ចឹងមានអារម្មណ៍ថានឹកគាត់ ព្រោះរាល់ពេលចូលឆ្នាំបងតែងតែទៅលេងគាត់ តែឥឡូវពុកបងទៅនៅ ខានសួគ៌ហើយ” ខាត់ សុឃឹម ថ្លែង។
រម្លឹកដល់រឿងនេះតារាស្រីរូបនេះទន់មាត់រកនិយាយមិនត្រូវក៏ព្រោះតែអារម្មណ៍បាត់បង់ឆាបឆួលជាថ្មីម្ដងទៀត។ មិនតែប៉ុណ្ណោះបច្ចុប្បន្ន ខាត់ សុឃឹម និងប្អុនៗផ្សេងទៀតក៏ត្រូវរស់នៅឃ្លាតឆ្ងាយពីម្ដាយ ដោយហេតុថា ខាត់ ស្រីវង បាននាំអ្នកម្ដាយទៅរស់សហរដ្ឋអាមេរិកជាមួយ ដែលនេះរឹតតែធ្វើឱ្យ អារម្មណ៍នាងកាន់តែនឹកខ្លាំង៕