ក្រុមហ៊ុន​ជប៉ុន​​បួន រួមគ្នា​បង្កើត​​បច្ចេកវិទ្យា​សាក​ថ្ម​​ម៉ូតូ​អគ្គិសនី​ស្ដង់ដារ​​កម្រិត​​ពិភពលោក

  • 2022-04-20 09:28:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតយានយន្ត​ជប៉ុន​ខ្នាតយក្ស​ចំនួនបួនគឺ Honda, Yamaha, Suzuki និង Kawasaki បានរួមសហការគ្នា​នឹង​ក្រុមហ៊ុនផ្គត់ផ្តង់ថាមពលអគ្គិសនីធំជាងគេនៅជប៉ុនឈ្មោះថា ENEOS Holdings ផ្តួចផ្តើមធ្វើ​គម្រោង​មួយ​ឈ្មោះថា Battery Swapping Service-សេវាកម្មសាកថ្ម​ម៉ូតូអគ្គិសនី ដោយ​ប្តូរគ្នា​ទៅវិញទៅមក។

ក្នុងនោះផងដែរភាគីសំខាន់បំផុត​នៃគម្រោងគឺក្រុមហ៊ុន Gachaco។ ជាលទ្ធផលរួម Gachaco នឹងក្លាយទៅជាក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយទៀត ក្នុងការ​ផ្តល់សេវាកម្មផ្លាស់ប្តូរអាគុយ(ថ្ម)សម្រាប់ម៉ូតូអគ្គិសនីជំនាន់ថ្មីចុងក្រោយ។

បើយោង​តាមគម្រោង Gachaco នឹងត្រូវដើរតួជាអ្នកកណ្ដាល ឬស្ថានីយរួមក្នុងការផ្គត់ផ្គង់សេវាកម្ម BaaS(Battery as a Service) និង​សេវាកម្ម​កែច្នៃអាគុយចាស់ៗដែលប្រើរួចឲ្យទៅជាផលិតផលថ្មីម្ដងទៀត(recycle)។

ការផ្លាស់ប្តូរគ្នា​ទៅវិញទៅមកនូវបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយគេបង្អស់នេះ នឹងដំណើការ​នៅ​ពាក់កណ្ដាលឆ្នាំ ២០២២ ដោយ​ចាប់ផ្តើមសាកល្បងដំបូង​នៅ​ក្នុងទីក្រុងតូក្យូ និងទីក្រុងធំៗដទៃទៀត​នៅជប៉ុន។

លើសពីនេះផងដែរ​ចំណែកភាគហ៊ុនរវាងក្រុមហ៊ុនទាំងនោះ ត្រូវបានគេដឹងថា Eneos មាន ៥១% ក្រុមហ៊ុន Honda មាន ៣៤% ក្រុមហ៊ុនបីមាន ៥% ស្មើរគ្នាគឺ Kawasaki, Suzuki និង Yamaha។ ប្រសិនបើជោគជ័យគម្រោង Gachaco នឹងក្លាយទៅជា ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអាគុយម៉ូតូអគ្គិសនីធំមួយទៀតសម្រាប់ក្រុមហ៊ុននានានៅលើពិភពលោក​៕

តំណាងក្រុមហ៊ុនជប៉ុន​ ជាដៃគូទាំងអស់

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ electrek.co