មើល​មួយភ្លែតមិញ ស្មានតែ Staria ថ្មី តែការពិត​ជាឡាន Ford

  • 2022-04-22 02:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ford បាន​បញ្ចេញ​វីដេអូ Teaser មួយ​ បង្ហាញ​តម្រុយ​រថយន្តវ៉ែនថ្មី​ជាប្រភេទ​អគ្គិសនី គឺ​ម៉ូដែល Tourneo Custom ដែល​វា​នឹងចេញ​ជាផ្លូវការ​នៅថ្ងៃទី៩ឧសភា​ខាងមុខ។

តាមរយៈ​វីដេអូ​នោះ មិនបាន​បង្ហាញ​រូបរាង​ពិត​ប្រាកដ​របស់ Tourneo Custom ឡើយ ដោយគ្រាន់តែជាស្រមោល មាន​ពន្លឺ​ចង្កៀង​មុខក្រោយ ហើយ​បើតាម​មើលរាងវាទៅ​ដូច​នឹង​រូប​ដែលគេថតបាន ក្នុងអំឡុងពេល​ដែល​រថយន្តវ៉ែន​នេះ ធ្វើតេស្តបើកបរ​លើផ្លូវនៅអឺរ៉ុប​ខាងត្បូង។

រថយន្ត Ford Tourneo Custom ត្រូវបាន​រំពឹង​ថា នឹងមកជាមួយ​ជម្រើស​ម៉ាស៊ីនសាំង, ម៉ាស៊ីនម៉ាស៊ូត, Mild Hybrid និង Plug-in Hybrid។

សូម​បញ្ជាក់​ថា ការផលិតរថយន្ត​វ៉ែននេះ គឺ​ជាកិច្ចសហប្រតិបត្តិការ​គ្នារវាង Ford និង Volkswagen ពោលគឺវាផ្អែក​លើ​រថយន្ត VW Transporter ជំនាន់ក្រោយ។ នេះ​ក៏វាស្រដៀងគ្នាទៅនឹង​ Ford Ranger និង VW Amarok ដែរ៕

អត្ថបទ៖ សំភី