ហេតុផលហួសចិត្ដមួយរបស់ ឯម រៀម ក្នុងការទុកពុកមាត់ដ៏រួញ និងវែងរបស់លោក
- 2022-04-22 04:14:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលហួសចិត្ដមួយរបស់ ឯម រៀម ក្នុងការទុកពុកមាត់ដ៏រួញ និងវែងរបស់លោក
ចន្លោះមិនឃើញ
អ្នកសិល្បៈផ្នែកគំនូរ និងច្នៃម៉ូដវ័យជ្រេ ឯម រៀម កាន់តែមានភាពលេចធ្លោរក្នុងវិស័យសិល្បៈ តាមរយៈស្នាដៃច្នៃម៉ូដដ៏ល្អរបស់លោកសម្រាប់តួល្បីៗ។ ចំពោះការតុបតែងខ្លួនឯងវិញ គឺមិនសូវស្អាតឡើយ តែធានាថាប្លែកគេ ព្រោះសម្លៀកបំពាក់ និងគ្រឿងអលង្ការដែលលោកលើកមកពាក់ត្រូវតែប្លែក បើមិនប្លែកត្រូវប្ដូរវិញភ្លាម ប៉ុន្ដែចំពោះពុកមាត់វិញ គឺមិនអាចប្ដូរឡើយ។
លោក ឯម រៀម បានប្រាប់ Sabay ថា សម្លៀកបំពាក់ និងគ្រឿងតុបតែងខ្លួនផ្សេងៗលោកអាចផ្លាស់ប្ដូរគ្រប់ពេលឲ្យតែមើលឃើញថាវាមិនប្លែកគេ តែពុកមាត់ចង់កោរចេញឡើយ ដោយគ្រាន់តែផ្លាស់ប្ដូរស្ដាយខ្លះៗ។ ក្នុងកម្មវិធីមួយចំនួនលោកត្រូវធ្វើពុកមាត់នោះឲ្យត្រង់ធម្មតា ហើយកម្មវិធីខ្លះទៀត លោកត្រូវក្រងវាជាពីរសរសៃធំៗ ហើយពុតឲ្យកោងឡើងលើ។
ឯម រៀម៖ “ចូលវ័យជាង៥០មក មុខកាន់តែយ៉ាប់ តែបានពុកមាត់យោង…ហាស ហាស! មូលហេតុដែលបងទុកវា(ពុកចង្ការ) មិនមែនដោយសារវាមានអនុភាព ឬដំណមអ្វីរបស់បងទេ តែមុខ ឯម រៀម ជ្រុងមើលទៅអាក្រក់ពេក ទើបទុកវារហូតហ្មងទៅ ហើយយើងគ្រាន់តែកែកុនវាតិចៗ មុខយើងមើលទៅគ្រាន់បើតិច”។
លោកបានទុកពុកមាត់នេះ រយៈពេលជាច្រើនឆ្នាំមកហើយ ក្រោយពីលោកសាកល្បងច្នៃពុកមាត់ទៅជាម៉ូដផ្សេងៗ ហើយមើលទៅសមនឹងទម្រង់មុខរបស់លោក។ លោកថា ក្នុងវ័យកាន់តែជ្រេនេះ លោកកាន់តែមិនអាចចោលពុកមាត់ និងពុកចង្កានេះបាន ព្រោះមុខកាន់តែមើលឃើញជ្រុង និងជ្រួញ ទើបចង់ទុកវាគ្រាន់បានយោងមុខ ហើយមើលទៅប្លែកទៀតផង៕