គន្លឹះល្អបំផុតមួយប្រើលេខសម្ងាត់ភាសាខ្មែរ ជាវិធីសាស្ត្ររួចផុតពីការវាយប្រហារ
- 2022-04-22 08:32:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះល្អបំផុតមួយប្រើលេខសម្ងាត់ភាសាខ្មែរ ជាវិធីសាស្ត្ររួចផុតពីការវាយប្រហារ
ចន្លោះមិនឃើញ
ការប្រើលេខសម្ងាត់ជាភាសាខ្មែរ ឬងាកមកកំណត់ Password ជាភាសាខ្មែរសម្រាប់គណនីលើបណ្ដាញអ៊ីនធឺណិត នឹងក្លាយទៅជារបាំងការពារល្អបំផុត ដែលអាចជៀសផុតពីការ Hack។
យោងតាមប្រធានគ្រប់គ្រងផ្នែកសុវត្ថិភាព ICT លោក អ៊ូ ផាន់ណារិទ្ធ បញ្ជាក់ថា ជាទូទៅវិធីសាស្រ្តនិងប្រព័ន្ធដែល Hacker ប្រើប្រាស់ដើម្បីវាយប្រហារលួចយកគណនីអ្នកប្រើប្រាស់លើពិភពលោក ភាគច្រើនអាចវិភាគទៅលើលេខសម្ងាត់ជាភាសាអង់គ្លេស មិនទាន់មានជាភាសាខ្មែរឡើយ។ ដូច្នេះបើអ្នកប្រើប្រាស់ប្រើលេខសម្ងាត់ជាភាសាខ្មែរមានលាយលេខនិងសញ្ញា លើគណនីណាមួយរបស់ខ្លួន ជារឿងល្អបំផុត។
ក្រៅពីការប្រើប្រាស់លេខសម្ងាត់ជាភាសាខ្មែរ អ្នកជំនាញរូបនេះថា បើប្រើជាភាសាអង់គ្លេស អ្នកប្រើប្រាស់គួរប្រើលេខសម្ងាត់មានអក្សរធំតូចលេខនិងសញ្ញាឲ្យបានច្រើន ដើម្បីលំបាកសម្រាប់ Hacker ក្នុងការទាយនិងវាយប្រហារ។ លើសពីនេះលោកក៏ស្នើឲ្យអ្នកប្រើប្រាស់ទាំងអស់ឧស្សាហ៍ផ្លាស់ប្ដូរលេខសម្ងាត់ ដើម្បីបង្កើនសុវត្ថិភាពកាន់តែខ្លាំង ហើយលេខសម្ងាត់ក៏ពុំគួររក្សាទុកលើទូរសព្ទនិងកុំព្យូទ័រឡើយ ជៀសវាងគ្រោះថ្នាក់ណាមួយកើតឡើង៕
សូមអានបន្ថែម៖ ចង់បញ្ឈប់ជំងឺញៀនទូរសព្ទ មកដឹងវិធីទាំងនេះបាន
អត្ថបទ៖ រក្សា