លេចមុខ អេដវីន ជាថ្មីម្ដងទៀតក្នុងភាពយន្តខ្នាតធំ ក្រោយជួបរឿងអាស្រូវញាំញីជីវិត

  • 2022-04-22 10:02:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុននេះបន្តិចផលិតកម្មភាពយន្ដ Kong Chak បានបញ្ចេញភាពយន្ដថ្មី ដែលអ្នកគាំទ្ររីករាយ និងរំភើប ជាខ្លាំងក្រោយលេចវត្តមាន Idol មកសម្ដែងជាថ្មីម្ដងទៀត បន្ទាប់ពីជួបព្យុះភ្លៀងជីវិត គឺលោក អេដវីន

តាមការផ្ដល់បទសម្ភាសជាមួយក្រុមការងារ Sabay កាលពីថ្មីៗនេះ អេដវីន ធ្លាប់បានបញ្ជាក់ថាលោក នឹងចាប់ផ្ដើមអាជីពក្នុងវិស័យសិល្បៈ ជាថ្មីម្ដងទៀតក្នុងពាក់កណ្ដាលឆ្នាំ២០២២នេះ។ មិនយូរប៉ុន្មាន ស្រាប់តែនៅមុននេះបន្តិចស្រាប់តែមហាជនចែករំលែកលើបណ្ដាញសង្គមព្រោងព្រៀតស្វាគមន៍នូវការ វិលត្រឡប់របស់ អេដវីន ក្នុងការងារថតរឿង។

ក្នុងនោះយោងតាមផលិតកម្ម Kong Chak បានឱ្យដឹងថាភាពយន្ដថ្មីសន្លាងក្នុងឆ្នាំ២០២២ ដែលជាស្នាដៃល្អឯករបស់អ្នកនិពន្ធជើសចាស់ គឺអ្នកស្រី ពាន់ ផួងបុផ្ផា មានចំណងជើងថា “ពេលម៉ែចាស់ទៅ”។ ភាពយន្ដនេះមានការចូលរួមសម្ដែងពីតារាស្រីចាស់ គឺអ្នកស្រី ឌី សាវ៉ែត កញ្ញា មាន សូនីតា ជាពិសេស នោះវត្តមានតារាប្រុសរូបសង្ហា អេដវីន។

រម្លឹកផងដែរថាថ្មីៗនេះ អេដវីន ក៏បានបង្ហាញវត្តមានក្នុងការងារ និងកម្មវិធីជាច្រើន ទាក់ទងនិងការដើរ ម៉ូដ ហើយលោកក៏កំពុងពង្រឹងសមត្ថភាព និងរាងកាយ ដើម្បីត្រៀមខ្លួនចាប់ផ្ដើមទទួលថតរឿងជាថ្មី៕

អត្ថបទ៖ Kesor