សោកស្ដាយ! កូន​ផ្សោត​ញីទើប​កើត ១ក្បាលបាន​ស្លាប់ ឥឡូវ​មន្ត្រី​ជំនាញរក​ឃើញ​ពន្លឺ​ខ្លះៗនៃ​ការ​ស្លាប់នេះហើយ!

  • 2022-04-25 04:20:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនផ្សោត ១ក្បាល ត្រូវបានគេប្រទះឃើញងាប់អណ្តែតនៅក្នុងទន្លេមេគង្គ នៅចំនុចស្រះត្រពាំង ខាងលើអន្លង់កាំពីប្រហែល ១០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឲ្យដឹងថា កូនផ្សោតញីដែលងាប់នេះ ទើបតែកើតបានអាយុ ចន្លោះពី ៧ ទៅ ១០ថ្ងៃ ប៉ុណ្ណោះ មានទំងន់ ១៣គីឡូក្រាម។ ការងាប់កូនផ្សោតខាងលើ បើយោងតាមការពិនិត្យជាក់ស្ដែងគឺពុំមានមានស្លាក់ស្នាមជាប់មងឬរងរបួសអ្វីដែលគួរឲ្យគត់សំគាល់នោះឡើយ ។

លោកនាយខណ្ឌ បានបន្តទៀតថា យោងតាមបច្ចេកទេសរបស់អង្កការ WWF កូនផ្សោត ១ក្បាលនេះ ទំនងជាងាប់បណ្ដាលមកពីចរិកបំពានរបស់ផ្សោតឈ្មោល ព្រោះថា ជារើយៗយោងតាមក្រិតក្រមធម្មជាតិរបស់សត្វផ្សោត នៅពេលដែលកូនផ្សោតកើតមកម្ដងៗសត្វផ្សោតឈ្មោលតែងតែច្រណែនខាំបោក ហើយបើពុំមានការជួយអន្ត្រាគមន៍ពីឆ្មាំទន្លេទេ កូនផ្សោតទាំងនោះនិងមានគ្រោះថ្នាក់ជាពុំខាន។

សូមជម្រាបថា ទោះជាយ៉ាងណា ករណីកូនផ្សោតងាប់ខាងលើនេះ ត្រូវបានជំនាញរដ្ឋបាលជលផល អះអាងជំហ៊ានដំបូង ក៏ប៉ុន្តែលទ្ធផលយ៉ាងណា អង្គការ wwf បានយកកូនផ្សោតទៅរក្សាទុក្ខនៅទីស្នាក់ការរបស់ខ្លួនដើម្បីធ្វើកោសល្យវិច្ច័យរកមូលហេតុបន្ត៕

ប្រភព៖WWF Cambodia

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទថ្មី