ចិត្តដូចគ្នា! គង់ ចាន់ស្រីមុំ និង ទេព​បូព្រឹក្ស ជះលុយទាំងខ្ទាស់ៗ ទៅសាកថ្មជីវិតនៅបរទេស

  • 2022-04-25 04:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយចប់ពិធីបុណ្យចូលឆ្នាំ​ថ្មីភ្លាម តារាហាយសូ គង់ ចាន់ស្រីមុំ និង ទេព បូព្រឹក្ស​ បាន​ធ្វើដំណើរទៅ​បរទេស ដើម្បី​ចំណាយ​ពេល​លម្ហែកម្សាន្ត ឲ្យស្រឡះចិត្ត ពិសេស​តបស្នងនូវអ្វី​ដែល​ខ្លួន​ប្រឹង​ប្រែង​រយៈពេលកន្លងមក ទាំងយប់ទាំងថ្ងៃមិនហ៊ានសម្រាកឡើយ។

តារា​ស្រី​ទាំង ២ ត្រូវបាន​គេ​ដឹង​ច្បាស់​ថា​ សព្វថ្ងៃពួកគេ​មានការងាររវល់ច្រើនបំផុត​តាម​ផ្នែក និងការងាររៀងៗខ្លួន។ ក្រោយហត់នឿយ​រយៈពេល​ជា​យូរ ពួកគេក៏កំណត់ពេល​ទៅ​លេងបរទេសក្នុងសប្ដាហ៍តែមួយដូចគ្នា និង​ចំណាយ​លុយ​ទិញសម្ភារៈប្រើប្រាស់ថ្លៃៗ និងយីហោល្បីៗ ដោយរីករាយបំផុត។

១. គង់ ចាន់ស្រីមុំ

ពិធីការិនីរូបនេះ និងស្វាមី គឺលោក គឹម សីហា កូនស្រី ម៉ូម៉ូ​ និងមិត្តភ័ក្តិ ជំនួយការជា​ច្រើន​នាក់ បាន​ទៅ​ធ្វើដំណើរកម្សាន្តនៅ​ប្រទេស​វៀតណាម កាល​ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ប៉ុន្តែ​ពួកនាង​មិន​បាន​ជ្រើសមធ្យោបាយធ្វើដំណើរតាម​យន្តហោះទេ ប៉ុន្តែជិះឡានក្រុងវិញ។

ទៅវៀតណាមលើកនេះ ស្រីមុំ បាន​ Update រូបភាព​ជាច្រើនតាម​ហ្វេសប៊ុក ដោយបង្ហាញពីសកម្មភាព និងរូបភាព​ស្អាតៗគ្រប់ទីដែលនាង​បាន​ទៅ។ បន្ថែម​ពីលើនេះអ្វីដែល​គ្រប់គ្នារំលងមិនបាននោះគឺ អ្នកម្ដាយហាយសូរូបនេះ​បាន​ចំណាយលុយ ទិញសម្ភារៈប្រើប្រាស់ Brand ដែល​មាន​តម្លៃ​ថ្លៃៗបំផុត។ បើ​តាម​ការ​បង្ហាញ​រួមមាន ស្បែកជើងម៉ាក Chanel កាបូបស្ពាយចំហៀងម៉ាក LV និង វ៉ែនតាខ្មៅម៉ាក LV ដ៏សែនកាលីប។ ទាំងនេះ​គឺជាក្ដីសុខពេញទីរបស់នាង មុនត្រឡប់មកបំពេញការងារបន្តទៀតនៅកម្ពុជា។

២. ទេព បូព្រឹក្ស

ដ្បិតទៅបារាំងលើកនេះ (ទៅកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២) មិនមានវត្តមាន G-Devith ប៉ុន្តែ ទេព​ បូព្រឹក្ស ក៏សប្បាយ​ដែរ ព្រោះ​មាន​មិត្តភ័ក្តិជា​ទីស្រឡាញ់ ពិសេសគឺ ចែតា ដែលនាង​ស្រឡាញ់ដូចប្អូនបង្កើត បង្កបរិយាកាស​​និងនាំទៅដើរលេងយ៉ាងមានក្ដីសុខ។

ទៅដើរលេងតែមួយមុខ​ មិនមែនជាទម្លាប់របស់ បូព្រឹក្ស ទេ ព្រោះ​នាង​ក៏​បាន​ចំណាយលុយទិញអាហារញ៉ាំឆ្ងាញ់ ពិសេស​សម្ភារៈ Brand ល្បីៗដែរ ពិសេស​គឺ កាបូប និងសម្លៀកបំពាក់។ មិនដល់មួយអាទិត្យផង តារា​ចម្រៀងម្ចាស់ពានធំៗ ៣ រូបនេះ ចំណាយអស់ដល់ទៅជិត ១០ម៉ឺនដុល្លារ ព្រោះក្រៅពីទិញផ្ញើគូស្នេហ៍បណ្ដូលចិត្តនៅស្រុកខ្មែរ នាង​ក៏ទិញសម្រាប់ខ្លួនឯងដែរ។ នៅ​មិនទាន់អស់ទេ ព្រោះ​ចេញពីបារាំង នាងក៏បាន​បន្តទៅប្រទេសប៊ែលហ្ស៊ីកដែរ ដូច្នេះ​ការចំណាយក៏ត្រូវ​តែកើនតាមនោះដែរ៕

អត្ថបទ៖ ធារី