ចូលឆ្នាំចប់ហើយ នៅឡើយតែសង្ក្រាន្ត SmartNas នៅតែបន្តចែករង្វាន់ ពិសេសរកឃើញអ្នកឈ្នះម៉ូតូដល់ ៣គ្រឿងហើយ

  • 2022-04-25 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បានលេងហ្គេមសង្ក្រាន្ត SmartNas ហើយ ឬនៅ?

សម្រាប់អតិថិជនរបស់ Smart ទាំងអស់អាចនឹងដឹងហើយថា SmartNas តែងតែផ្ដល់ជូនជាមួយនឹងហ្គេមសប្បាយៗ ពិសេសនោះជាមួយនឹងរង្វាន់ច្រើនសន្ធឹក។

តួយ៉ាង កម្មវិធី សង្ក្រាន្ត SmartNas បានដាក់ឱ្យអតិថិជនលេង តាំងពីថ្ងៃទី 01 មេសា មកម្ល៉េះ ហើយកម្មវិធីនេះក៏មិនទាន់ចប់ដែរ ដូច្នេះបើមិនទាន់បានលេង កុំភ្លេចចូលក្នុងអេប SmartNas ដើម្បីចូលរួមលេងយករង្វាន់ទាំងអស់គ្នា។

កាន់តែលេងកាន់តែឈ្នះ គ្រប់អ្នកលេងទាំងអស់តែងតែទទួលបានរង្វាន់គ្រប់ៗគ្នា ចំណែកឯរង្វាន់ធំៗវិញ ក៏បានរកឃើញអ្នកឈ្នះផងដែរក្នុងនោះរួមមាន៖

  • ឈ្នះ ទូរសព្ទ iPhone 13 Pro Max
  • ឈ្នះ ទូរទឹកកក ម៉ាស៊ីនបោកខោអាវ
  • កាស Apple AirPod
  • កាន់តែពិសេសនោះ ក្រុមហ៊ុនបានរកឃើញ អតិថិជន 3 នាក់ទៀត ដែលបានឈ្នះ រង្វាន់ធំម៉ូតូ Zoomer X ។

ម្ចាស់រង្វាន់ធំទាំង ៣ ក៏បានមកបើករង្វាន់នៅ Smart Shop មុន្នីវង្សរួចជាស្រេចផងដែរ ហើយក្នុងចំណោមអ្នកឈ្នះនោះ គឺមានម្នាក់រស់នៅដល់ក្រុងប៉ោយប៉ែតឯណោះ។

អ្នកឈ្នះរង្វាន់នោះមានឈ្មោះថា រ៉េន សំរិត ហើយនៅពេលដែលគាត់បានដឹងថា ខ្លួនបានឈ្នះ ម៉ូតូ Zoomer X ភ្លាមគឺគាត់ពិតជារំភើបរីករាយ ព្រោះនៅពេលដែលក្រុមការងារបានសាកសួរគាត់ គឺគាត់មិនមែនឈ្នះតែ ម៉ូតូប៉ុណ្ណោះទេ តែគាត់ក៏បានឈ្នះរង្វាន់ផ្សេងៗដូចជា ក្រម៉ា លុយ និង ទិន្នន័យជាដើម។

ចំណែក អតិថិជន 2 នាក់ទៀត គឺមានទីលំនៅក្នុងទីក្រុងភ្នំពេញផ្ទាល់ ដោយប្អូនស្រី សល់ សំភាស់ បានឈ្នះរង្វាន់ម៉ូតូ នេះ ពីការលេង FREE មិនអស់លុយនោះទេ។ ចំណែកប្អូនប្រុស ដែលជាអ្នកឈ្នះទី 3 គឺ មានឈ្មោះ សុខ ថៃ ក៏បានបញ្ចេញចំណាប់អារម្មណ៍ប្រហាក់ប្រហែលគ្នាដែលថា គាត់មិនធ្លាប់បានឈ្នះរង្វាន់ធំបែបនេះពីមុនមកទេ ហើយក៏សូមអរគុណ Smart ដែលបានរៀបចំឱ្យមានកម្មវិធីកម្សាន្តតាមបែបឌីជីថលនេះឡើង សម្រាប់ឱ្យយើងគ្រប់គ្នារំលឹកអនុស្សាវរីយ៍នៃការលេងល្បែងប្រជាប្រិយខ្មែរ។

សម្រាប់អតិថិជនដែលមិនទាន់បានឈ្នះរង្វាន់ កុំទាន់អាក់អន់ចិត្ត ព្រោះថាខាងក្រុមហ៊ុន នៅតែបន្តផ្ដល់ជូនរហូតដល់ដាច់ខែមេសា ឆ្នាំ ២០២២។ ចាំអីទៀត? រង្វាន់នៅមានច្រើនសន្ធឹកសន្ធាប់ ហើយសម្រាប់អតិថិជនដែលឈ្នះរង្វាន់ អាចមកបើកនៅរង្វាន់នៅតាមបណ្ដា Smart Shop គ្រប់ខេត្ត ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្រាប់ការលេង លោកអ្នកគ្រាន់តែជាអតិថិជនរបស់ Smart និងមានកម្មវិធី SmartNas ក្នុងទូរសព្ទដៃ ហើយបញ្ចូលលុយក្នុងទូរសព្ទ និងអាចលេងបានម្ដងក្នុងមួយថ្ងៃ។

សម្រាប់អតិថិជនបញ្ចូលលុយតាមឌីជីថល e-top up ពីក្នុង SmartNas app និង Smart វិបសាយ ចំនួន 1.25 ដុល្លារ ម្ដងទទួលបាន សំបុត្រលេង 3 ដងបន្ថែមទៀត។

ចំពោះអតិថិជនបំពេញអត្តសញ្ញាណទូរសព្ទក្នុង SmartNas app បានជោគជ័យនឹងទទួលបាន សំបុត្រលេងចំនួន 3 ដងបន្ថែម។ ទទួលបាន សំបុត្រលេងបន្ថែមចំនួន 10 ដង ចំពោះអតិថិជនដែលខានចូលទៅកាន់ Smaតោះរង់ចាំអ្វីទៀត បង្កើតបរិយាកាសបុណ្យចូលឆ្នាំថ្មី ឱ្យកាន់តែឱឡារិកជាមួយ សង្ក្រាន្ត SmartNas អាចលេងបានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 30 មេសា 2022។

ចូលទៅលេងនៅក្នុង SmartNas app ឥឡូវនេះ https://smartnas.smart.com.kh/campaign-details

ទទួលយកព័ត៌មានលម្អិត និងលក្ខខណ្ឌកម្មវិធី សូមទៅកាន់

  • Smart Shop ឬ ចូលទៅ SmartNas app
  • ឬ ទូរសព្ទទៅកាន់ 1204 ឬ ចូលទៅកាន់វិបសាយ rtNas app មុនថ្ងៃទី 01 មករា 2022 ហើយត្រលប់មកប្រើ SmartNas app ក្នុងចន្លោះថ្ងៃដែលកម្មវិធីនេះដំណើរការ នោះនឹងទទួលបាន សំបុត្រលេង 10 ដងបន្ថែមដោយឥតគិតថ្លៃ ហើយសុពលភាពសំបុត្រលេងនេះនឹងត្រូវផុតកំណត់ក្រោយម៉ោង 11:59 យប់នៅថ្ងៃដដែលដែលបានទទួល។

https://bit.ly/3i0RBe0

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី