មិន​យូរ​​ទេ​គ្រប់​គ្នា​នឹង​ឃើញ Rudiger ទៅ​លេង​នៅ Real Madrid

  • 2022-04-25 07:06:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Real Madrid បាន​ឈាន​​កិច្ច​ព្រមព្រៀង​ពាក្យ​សម្ដី​ជាមួយ​ខ្សែ​ការពារ Antonio Rudiger ហើយ បន្ទាប់​ពី​ Chelsea ប្រកាស​ថា ខ្សែ​ការពារ​សញ្ជាតិ​​អាល្លឺម៉ង់​នឹង​មិន​បន្ត​នៅ​ជាមួយ​ក្លឹប​ទៀត​​ឡើយ​នៅ​រដូវ​កាល​ក្រោយ។

អ្នក​ចាត់​ការ​របស់ Chelsea លោក Thomas Tuchel បាន​ទម្លាយ​ឲ្យ​ដឹង​​កាល​ពី​ពេល​ថ្មី​​ៗ Rudiger បាន​ប្រាប់​លោក​ថា គេ​ចង់​ចាកចេញ​ពី​ក្លឹប ពេល​ដែល​កុងត្រា​​អស់​នៅ​រដូវ​ក្ដៅ​​នេះ។ ទណ្ឌកម្ម​របស់​ប្រទេស​អង់គ្លេស​បាន​ដាក់​សម្ពាធ​​លើ Chelseas មិន​ឲ្យ​បន្ត​កុងត្រា​ថ្មី​លើ​កីឡាករ​របស់​ខ្លួន ហើយ​នេះ​ក៏​ជា​កត្តាមួយ​ផ្សេង​ទៀត​នាំ​ឲ្យ Rudiger មិន​អាច​បន្ត​នៅ​ជាមួយ​ក្លឹប​ដូច​គ្នា។

ក្លឹប​​ធំ​ៗ​ជា​ច្រើន​ដូច​ជា Real Madrid, Barcelona, Paris Saint-Germain និង Juventus សុទ្ធតែ​​មាន​ការ​ចាប់​អារម្មណ៍​លើ​ខ្សែ​ការពារ​កណ្ដាល​វ័យ​២​៩​ឆ្នាំ។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​អ្នក​កាសែត​ដ៏​ល្បី Fabrizio Romano បាន​ឲ្យ​ដឹង​ថា ពេល​នេះ Real និង Rudiger បាន​ឈាន​​​ដល់​កិច្ច​ព្រមព្រៀង​ពាក្យ​សម្ដី​គ្នា​ហើយ នៅ​ឡើយ​តែ​ចុះ​កុងត្រា​ជាមួយ​គ្នាប៉ុណ្ណោះ។ គេ​មើល​ឃើញ​ថា គ្រប់​យ៉ាង​កំពុង​រលូន ដូច្នេះ​មិន​យូរ​ទេ គ្រប់គ្នា​នឹង​ឃើញ Rudiger បង្ហាញ​ខ្លួន​ជា​កីឡាករ​របស់ Real នៅ​រដូវ​កាល​ក្រោយ។

​​Antonio Rudiger បាន​​ចូលរួម​ជាមួយ Chelsea កាល​ពី​ឆ្នាំ​២០១៧ ផ្ទេរ​ពី​ក្លឹប Roma ក្នុង​តម្លៃ​ខ្លួន​២៩​លាន​ផោន​ ជាមួយ​កុងត្រា​៥​ឆ្នាំ។ ៥​រដូវ​កាល​ជាមួយ​តោខៀវ Rudiger បាន​ជួយ​ក្រុម​ឈ្នះ​ពាន​ជា​ច្រើន​ដូច​ជា FA Cup, Champions League, Europa League, FIFA Club World Cup និង Super Cup។

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ