ផ្លូវការ! Elon Musk ទិញយក Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ និងកែប្រែបណ្ដាញសង្គមឱ្យទៅជាបែបនេះ
- 2022-04-26 01:52:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! Elon Musk ទិញយក Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ និងកែប្រែបណ្ដាញសង្គមឱ្យទៅជាបែបនេះ
ចន្លោះមិនឃើញ
មហាសេដ្ឋី Elon Musk បានទិញយកបណ្ដាញសង្គមដ៏ធំ Twitter ដែលមានតម្លៃប្រមាណជា ៤៤ពាន់លានដុល្លារ នេះបើយោងទៅតាម សេចក្ដីប្រកាសពីក្រុមហ៊ុន Twitter ផ្ទាល់។
ការទិញយកនេះ នឹងធ្វើឱ្យ Twitter កាន់កាប់ដោយឯកជន ហើយនិងមិនមានការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុននេះលើផ្សារហ៊ុនណាមួយទៀតឡើយ។
Elon Musk ធ្លាប់បាននិយាយថា គាត់ចង់ឱ្យ Twitter ក្លាយជាកន្លែងនិយាយ និងពិភាក្សាដោយសេរី មានមូលដ្ឋានបែបប្រជាធិបតេយ្យ។ ក្រៅពីនេះលោកក៏ចង់បង្កើតមុខងារថ្មីៗ ដូចជាប្រែក្លាយ Twitter ឱ្យក្លាយជា open source ដើម្បីឱ្យអ្នកប្រើមានទំនុកចិត្តខ្ពស់ ការពារពីសារឥតបានការ spam bots និងធ្វើការផ្ទៀងផ្ទាត់អ្នកប្រើឱ្យច្បាស់លាស់ទៀតផង៕