GoPro ចេញលក់ដងកាមេរ៉ាថ្មី មានប៊ូតុងបញ្ជា និងថ្មសម្រាប់សាក ក្នុងតម្លៃល្មមពិចារណា

  • 2022-04-26 02:24:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

GoPro ទើបបានបញ្ចេញដងកាមេរ៉ាប្រភេទថ្មីសម្រាប់ប្រើប្រាស់ជាមួយកាមេរ៉ា Action របស់ខ្លួនគឺម៉ូឌែល Hero 9 និង Hero 10។ ដងកាមេរ៉ាថ្មីនេះមានឈ្មោះថា Volta Battery Grip មានមុខងារថ្មីពិសេសមួយគឺ អាចបន្ថែមរយៈពេលថតរបស់ GoPro ឲ្យកាន់តែវែង។

ដងកាមេរ៉ា Volta Battery Grip បំពាក់ដោយថ្មទំហំ 4900mAh ផ្តល់នូវសមត្ថភាពថតវីដេអូកម្រិត 5.3K 30p ដល់ទៅ ៤ម៉ោងបន្ថែមពីលើថ្មដែលមានស្រាប់ក្នុង GoPro។ លើសពីនេះ វាក៏មានប៊ូតុងបញ្ជាមួយចំនួន អនុញ្ញាត្តិឲ្យអ្នកប្រើ អាចបញ្ជាថតដោយដៃម្ខាង ម្យ៉ាងវិញទៀត វាក៏អាចបញ្ជាពីចំងាយ រហូតដល់ ៣០ម៉ែត្របានទៀតផង។

ចំពោះការឌីហ្សាញ វាមានជើង៣ ស្រដៀងនឹងដងកាមេរ៉ារបស់ Sony ZV-1 ដែរ ហើយក្រៅពីប៊ូតុងបញ្ជា វាក៏មានអំពូល LED បង្ហាញពីថាមពលថ្មនៅសល់ និងការកំណត់របស់ GoPro។ កាន់តែពិសេស វាមានមុខងារធន់នឹងទឹក កម្រិតស្រាល ធានាបាននូវការប្រើប្រាស់កាត់ទឹកភ្លៀង ប៉ុន្តែមិនអាចប្រើក្នុងទឹកបាននោះទេ។

GoPro ដាក់លក់ដងកាមេរ៉ា Volta Battery Grip ក្នុងតម្លៃ ១១៩អ៊ឺរ៉ូ (ប្រហែល ១៣០ដុល្លារ) តម្លៃនេះថោកជាងដងរបស់ Sony ZV-1 ទៅទៀត៕

ដងកាមេរ៉ា Volta Battery Grip
ដងកាមេរ៉ា Volta Battery Grip
ដងកាមេរ៉ា SONY ZV-1

អត្ថបទ៖ Thea Sothun