សោកស្តាយណាស់! លោកយាយជនជាតិជប៉ុនដែលមានវ័យចំណាស់ជាងគេលើលោក ទទួលរមណភាពហើយ

  • 2022-04-26 02:55:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកយាយ Kane Tanaka ដែលជាស្រ្តីជនជាតិជប៉ុនម្នាក់ មានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោកបានទទួលមរណភាពហើយ ក្នុងអាយុ១១៩ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

លោកយាយ Kane Tanaka បានកើតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩០៣ ក្នុងតំបន់ Fukuoka ភាគនិរតី ប្រទេសជប៉ុន ពិសេសជាងនេះទៅទៀតលោកយាយបានបំបែកឯកគ្គទកម្មពិភពលោក Guinness World Records កាលពីឆ្នាំ២០១៩ កន្លងទៅថាជា មនុស្សដែលមានវ័យចំណាស់ជាងគេលើលោក។

សូមជម្រាបថាលោកយាយ Kane Tanaka មានកូនបង្កើតចំនួន៤នាក់និងកូនចិញ្ចឹមចំនួន១នាក់ ខណ:កាលពីនៅក្មេងលោកយាយមានអាជីវកម្មជាច្រើន ដូច​ជា​ហាងបាយ និងគុយទាវ ។ គាត់ចូលចិត្ត ញាំទឹកសូដា សូកូឡា ក៏ដូចជាដោះស្រាយលំហាត់គណិតវិទ្យា។ កាលពីមុនទោះបីជាមានអាយុច្រើនរយឆ្នាំក៏ដោយ លោកយាយមានសុខភាពល្អធម្មតាទេ តែថ្មីៗនេះសុភាពរបស់លោកយាយត្រូវទ្រុឌទ្រោមជាខ្លាំង រហូតធ្វើឲ្យបាត់បង់ជីវិតកាលពីថ្ងៃ១៩ មេសាកន្លងទៅ ខណ:មន្រ្តីក្នុងតំបន់ទើបតែទទួលបានដំណឹងដ៏តក់ស្លុតនេះកាលពីថ្ងៃចន្ទម្សិលមិញ។

ប្រភព៖ www.afp.com   ប្រែសម្រួលដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម