កីឡាករ​ប្រដាល់​កម្ពុជា​ដែល​ហាត់​នៅ​ថៃ​នឹង​វិលត្រឡប់មក​វិញ​ដើម​ខែ​ឧសភា​

  • 2022-04-26 02:58:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​សកល​កម្ពុជា​៣រូប​ដែល​ហ្វឹកហាត់​ និង​ប្រកួត​ប្រជែង​ពាន​រង្វាន់​ Thailand Open ​កន្លង​ទៅ​ឯ​ប្រទេស​ថៃ​ កាល​ពី​ចុង​ខែ​មីនា​ ឆ្នាំ​២០២២​ នឹង​វិល​មក​វិញ​នៅ​ដើម​ខែ​ឧសភា​នេះ។​

លោក ប៊ុយ សុភ័ណ្ឌ និង ដេវីត

អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​សកល​លោក​ ប៊ុយ​ សុភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ កីឡាករ​ វី សម្ផស្ស​ ទូច​ ដេវី​ និង​ សៅ ​រង្សី​ នឹង​បញ្ចប់​ការ​ហ្វឹកហាត់​របស់​ខ្លួន​វិល​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៨​ ខែ​ឧសភា​ ឆ្នាំ​២០២២​ដើម្បី​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១។​

ការ​ចេញ​ទៅ​ហ្វឹកហាត់​នេះ​គឺ​ជា​ការ​ពង្រឹង​សមត្ថភាព​ដ៏​ល្អ​សម្រាប់​ក្រុម​កីឡាករ​ប្រដាល់​​ឆ្នើមៗ​ទាំង៣ដើម្បី​ទទួល​បាន​បទ​ពិសោធ​បន្ថែម​ ជា​ពិសេស​អត្ថប្រយោជន៍​នៃ​ការ​ប្រកួត​ជា​មួយ​ប្រទេស​ដែលមានកីឡាករ​ខ្លាំង​ផ្សេងៗ​អំឡុង​ពេល​លេង​ពាន​ Thailand Open។​

កីឡាករទាំង៣រូបដែលហាត់នៅថៃ

រំលឹក​ដែរ​ថា​ កីឡាករ​៣រូប​ដែល​ទៅ​ហាត់​នៅ​ថៃ​នោះ​រួម​មាន​ វី សម្ផស្ស​ ទូច​ ដេវីត​ និង​ សៅ រង្សី។​ ពួកគេ​ទៅ​ហ្វឹកហាត់​តាំង​ពី​ចុងខែ​មីនា​ ២០២២​ មក​ម្ល៉េះ​ និង​មាន​មួយ​រូប​ឈ្នះ​មេដាយ​សំរឹទ្ធ​១គ្រឿង​ផង​ដែរ​ពី​ព្រឹត្តិការណ៍​ Thailand Open៕​

អត្ថបទ៖ នួន ស៊ីណា​