​អង្គការ​ផ្កាយ​សមុទ្រ​អរគុណ​​​​ក្រុម​ហ៊ុន​ទាំង​១៩ ដែល​បាន​រួម​ចំណែក​ជួយ​ក្មេង​ៗ​ជាង​៧​០០នាក់​ ​​​

  • 2022-04-26 06:42:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃអាទិត្យ ​ទី១ ​ខែ​ឧសភាខាង​មុខនេះ តាម​រយៈ​កិច្ចសហការ​ជាមួយ​នឹង​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​រត់​សប្បុរសធម៌​ ISF Superhero Fun Run ដំបូង​បង្អស់របស់ខ្លួន​ ។ ​​ជា​មួយ​ការ​បង្កើត​ព្រឹត្តិការណ៍​លើក​ដំបូង​នេះ​​អង្គការ​បាន​ធ្វើ​ការ​ថ្លែង​អំណរ​គុន​ដល់​​ក្រុម​ទាំង​១៩ ដែល​បាន​ចូល​រួម​ក៏​ដូច​ជា​ហាក់​ជួយ​​ដល់​ក្មេង​ៗ​ជាង​៧​00នាក់​ផ​ង​ដែរ​។ ​

ព្រឹត្តិការណ៍រត់​ដើម្បី​​រៃអង្គាស​​ថវិកា​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​កោះ​ដាច់ ទល់​មុខ​វត្ត​អម្ពផល (ហៅវត្ត ចុងកោះ) ​ដែល​ស្ថិត​ក្នុង​សង្កាត់​កោះ​ដាច់ ខណ្ឌ​ជ្រោយ​ចង្វា រាជ​ធានី​ភ្នំពេញ ដោយ​ចែក​ជា​ពីរ​ប្រភេទ​ចម្ងាយ៖

  • ​៥ គីឡូម៉ែត្រ ចាប់ផ្តើមនៅម៉ោង ៧.៣០ នាទីព្រឹក សំបុត្រមានតម្លៃ ១០ ដុល្លារ

  • ១០គីឡូម៉ែត្រ ចាប់ផ្តើមនៅម៉ោង ៧.៣០ នាទីព្រឹក សំបុត្រមានតម្លៃ ១៥ ដុល្លារ

​អង្គការ​ផ្កាយ​សមុទ្រ​ក​ម្ពុជា​មាន​ក្តី​សោមនស្សរីករាយក្រៃលែង ​និង​សូមថ្លែង​អំណរគុណយ៉ាង​ធំ​ធេង​ចំពោះ​ ក្រុម​ហ៊ុន​ក្នុង និង​ក្រៅស្រុក​ជាច្រើន​ ដែលបាន​ឧបត្ថម្ភគាំទ្រ​ដល់​ព្រឹត្តិការណ៍​រត់​ដើម្បី​សប្បុរសធម៌ ​ISF Superhero Fun Run ​ក៏​ដូច​ជា​រួម​ចំណែក​ផ្លាស់​ប្តូរ​ជីវិត​កុមារ​ និង​យុវជន​ក្រី​ក្រ​កម្ពុជា​តាម​រយៈការ​អប់រំ និង​កីឡា ដូច​មានរាយនាមខាង ក្រោម៖

  • OGES - Oil & Gas Equipment Supply Co., Ltd.

  • MKC Group

  • Compass Advertising Agency

  • LDI Enterprise

  • Two Way Public Relation

  • KOFI Co., Ltd

  • eau Kulen

  • Himawari Hotel Apartments

  • Chhay Ching Heang Group

  • Aprati

  • Peace Book Center (PBC)

  • Anna & Associates Law Office

  • VIPASSA

  • The Cambodia China Times

  • Sabay News

  • CC Times

  • Car Salon

  • Vipassa

  • St. John Phnom Penh

ក្រៅ​ពីការរួមចំណែក​គាំទ្រ​ដល់​ការ​សិក្សា​របស់​សិស្សានុសិស្ស​ក្រីក្រ​ជាង ៧០០នាក់ អ្នក​ចូលរួម​ទាំង​អស់​នឹង​ទទួល បាន​អាវ​យឺត​ដ៏​ស្រស់​ស្អាត​ពី​អង្គការផ្កាយ​សមុទ្រ​កម្ពុជា ផ្លាក​លេខ​រត់ ​ទឹក អាហារ​សម្រន់ ​និង​ជា​ពិសេស​អារម្មណ៍ ស្រស់​ស្រាយ​ជាមួយ​និង​ទេសភាព និង​ខ្យល់​អាកាស​បរិសុទ្ធ​ពី​ជំនោរ​ទន្លេ​​ និង​ឱកាស​កសាង​មិត្តភាព​ទៀតផង ។ ការ​ចុះ​ឈ្មោះ​ចូល​រួម​រត់​ក្នុង​ព្រឹត្តិការណ៍នេះ​ប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​រហូត​ដល់​ថ្ងៃសៅរ៍ ​ទី៣០ មេសា ខែ ២០២២ ។ ​សូមចូល​ទៅ​បំពេញ​ទម្រង់​ក្នុង​តំណ​ភ្ជាប់​នេះ​ ដើម្បី​ចុះ​ឈ្មោះ៖​ចុះ​ឈ្មោះ​

សម្រាប់​ព័ត៌មាន​លម្អិត ​សូម​ទំនាក់ទំនង​មក​កាន់​ពួក​យើង​ តាមរយៈ៖

  • ទូរស័ព្ទលេខ៖ +៨៥៥ ៩៨ ៩៧៧ ៩៨១

  • តេលេក្រាម៖ t.me/isfcambodia

  • ទំព័រ Facebook៖ ISF Cambodia

ក្រៅ​ពី​ចូលរួម​រត់​ដើម្បី​សប្បុរសធម៌ ​លោក​អ្នក​ក៏​អាច​បង្កើនការឧបត្ថម្ភគាំ​ទ្រមក​កាន់​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា​បន្ថែម ​ទៀតដោយ​គ្រាន់​តែ​ចែក​រំលែក​ព័ត៌មាន​អំពីព្រឹត្តិការណ៍​នេះ​ទៅ​កាន់​មិត្តភក្តិ ក្រុម​គ្រួសារ ​និង​បរិច្ចាគ​ថវិកា​ដល់​ពួកយើង ឥឡូវនេះ តាមរយៈ៖

  • កម្មវិធីទូរស័ព្ទដៃរបស់ធនាគារ ABA៖ ០០២៣៤៥៥៨៩ Indochina Starfish Foundation

  • កម្មវិធី Pi Pay៖ ០៩៨ ៩៧៧ ៩៨១ ISF Cambodia

  • ធនាគារ ACLEDA៖ ៣៨៦៤០៤២៦៤៦៩៩៩៩ Indochina Starfish Foundation (ISF)

  • ធនាគារ SBI Ly Hour Bank៖ ០០០១១៧៨៣២ Indochina Starfish Foundation

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​