ផ្អើលអ្នកគាំទ្រទាំងយប់ ហ្សូណូ ប្រកាសច្បាស់ៗថា សុខ ស្រីនាង ជាគូគាប់ជីវិត

  • 2022-04-27 02:02:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រភ្ញាក់ផ្អើលមិនតិចទេ នៅសុខៗតារាចម្រៀងរាងខ្ពស់ស្រលះម្ចាស់បទ «គេមិនស្រលាញ់យើងទេ» បានប្រកាសច្បាស់ៗលើទំព័រហ្វេសបុករបស់ខ្លួនថា គូគាប់ជីវិត ជាមួយនឹងរូបថតយ៉ាងស្និទ្ធស្នាលជាមួយតារាចម្រៀងស្រីដ៏ស្រស់ស្អាត សុខ ស្រីនាង ។

​ជាមួយសំណេរខ្លីបង្កប់ន័យជ្រៅជាមួយរូបភាពបែបស្និទ្ធស្នាលខ្លាំងនោះ អ្នកគាំទ្រពិតជារំភើបចិត្តខ្លាំង ហើយសូមឱ្យនេះជាការពិតចុះ ដ្បិតអីអ្នកទាំងពីរពិតជាសមគ្នាខ្លាំង។ ក្រោយរូបភាពភ្ជាប់ជាមួយ Caption បែបស៉ីអារម្មណ៍នេះត្រូវបានបង្ហោះជាសាធារណៈ បានធ្វើឱ្យអ្នកគាំទ្រចូលទៅបញ្ចេញមតិភ្លូកទឹកភ្លូកដី និងសារជូនពរជាច្រើន សូមឱ្យអ្នកទាំងពីរស្រលាញ់គ្នាពិតៗ។

យ៉ាងណាមិញ លោកហ្សូណូ ក៏បានធ្វើការបញ្ជាក់នៅក្នុង Comment វិញថា «គេថត MV សោះ ចឹងហាចឹងហា» ។ ការឆ្លើយតបនេះទំនងតារាចម្រៀងប្រុសរូបនេះ ចង់បញ្ជាក់ថា ខ្លួន និងអ្នកនាង សុខ ស្រីនាង គ្រាន់តែថត MV ជាមួយគ្នាប៉ុណ្ណោះ ដែលធ្វើឱ្យអ្នកគាំទ្រស្រងាកចិត្តស្ដូក ៕

អត្ថបទពេញនិយម