ទោះបីក្លាយជាបវរកញ្ញាមែន តែ ងិន ម៉ារ៉ាឌី ចង់ចាប់មុខរបរមួយផ្សេងទៀតទៅថ្ងៃអនាគត
- 2022-04-27 07:59:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះបីក្លាយជាបវរកញ្ញាមែន តែ ងិន ម៉ារ៉ាឌី ចង់ចាប់មុខរបរមួយផ្សេងទៀតទៅថ្ងៃអនាគត
ចន្លោះមិនឃើញ
បច្ចុប្បន្ននេះគ្រប់គ្នាបានដឹងហើយថា កញ្ញា ងិន ម៉ារ៉ាឌី គឺជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ (Miss Uneverse )តែ ទោះបីជានាងក្លាយទៅជាបវរកញ្ញាក៏ដោយ ក៏នាងមានបំណងចង់ចាប់មុខរបរមួយទៀតក្រៅពីនេះទៅថ្ងៃអនាគត។
បវរកញ្ញាចក្រវាលកម្ពុជា Miss Uneverse ២០២១ ងិន ម៉ារ់ាឌី បើទោះបីសព្វថ្ងៃខ្លួនក្លាយទៅជាបវរកញ្ញា ដែលទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាស់មហាជនក៏ដូចជាអ្នកគាំទ្រយ៉ាងណាក្តី បើនិយាយពីក្តីស្រមៃរបស់នាងវិញគឺនាងបានបញ្ជាក់ប្រាប់Sabay ថា ទៅថ្ងៃខាងមុខនាងចង់ចាប់អាជីពមួយដែលច្បាស់លាស់រហូតទៅគឺ ចង់ចាប់អាជិពជាពិធីការិនី ព្រោះអាជីពមួយនេះនាងបានស្រលាញ់តាំងពីតូច ហើយណាមួយរូបនាងក៏មានចំណូលចិត្តផ្នែកខាងនិយាយផងដែរ ដោយនាងចូលចិត្តចែករំលែកចំនេះដឹង ចូលចិត្តនិយាយលើកទឹកចិត្តគេ ដូចនេះបានជានាងចង់ចាប់អាជីពមួយនេះទៅថ្ងៃខាងមុខ។
ងិន ម៉ារ៉ាឌី បានបន្ថែមទៀតថា នាងចង់ចាប់អាជីពជាពិធីការិនីនេះ តែចង់ចាប់យកផ្នែកនិយាយច្រើនជាង ព្រោះនាងចង់បង្ហាញពីភាពវិជ្ជមានទៅកាន់មនុស្សជុំវិញខ្លួនឲ្យបានច្រើន។
បញ្ជាក់ផងដែរថា បវរកញ្ញាចក្រវាលកម្ពុជា Miss Uneverse ២០២១ ងិន ម៉ារ់ាឌី កំពុងតែថតរឿងខ្លីដែលដើរជាតួឯក មិនត្រឹមតែប៉ុណ្ណោះនៅថ្ងៃបន្តបន្ទាប់ទៀតនិងក៏និងថតរឿងភាគឲ្យផលិតកម្មមួយដែរ ក៏ដើរជាតួឯកដូចគ្នា និងមានការងារបន្តបន្ទាប់ទៀតរង់ចាំនាង៕