របួសគជើង! Man Utd សល់កីឡាករ១៤នាក់ តតាំងជាមួយ Chelsea
- 2022-04-28 03:57:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របួសគជើង! Man Utd សល់កីឡាករ១៤នាក់ តតាំងជាមួយ Chelsea
ចន្លោះមិនឃើញ
ក្រុម Manchester United នៅសល់កីឡាករ១៤នាក់ប៉ុណ្ណោះនៅក្រុមធំ ដើម្បីតតាំងជាមួយក្រុម Chelsea នៅរាត្រីនេះ ក្នុងពានរង្វាន់ English Premier League ។
សម្រាប់ជំនួបនេះដែរ ក្រុមបិសាចក្រហមហាក់ដូចជាដុនដាបខ្លាំង មិនមែនតែលទ្ធផលប្រកួតចុងក្រោយនោះទេ ពោលគឺកីឡាករវិញក៏មានរបួសច្រើនផងដែរ។ ជាក់ស្ដែង គិតមកដល់ពេលនេះកីឡាករធ្លាប់លេងជម្រើសដំបូងជាច្រើននាក់ដូចជា Paul Pogba, Fred, Edinson Cavani, Luke Shaw, Sancho និង Maguire សុទ្ធតែរបួសអស់ទៅហើយ។ ដូច្នេះពួកគេនៅសល់កីឡាករឈុតធំត្រឹម១៤នាក់ប៉ុណ្ណោះដើម្បីប្រកួត។
តែយ៉ាងណាក្ដី លោក Ralf Rangnick ក៏បានបញ្ជាក់ហើយថាក្រុម Man Utd របស់លោកបានអស់ឱកាសដើម្បីប្រជែងកៅអី Top4 ទៅហើយ។ ដូច្នេះលទ្ធផលការប្រកួតខាងមុខ ហាក់មិនបានជួយកែប្រែអ្វីសម្រាប់ក្រុមលោកឡើយ។ នៅពេលនេះ Man Utd ហាក់ផ្ដោតលើការរុះរើក្រុមច្រើនជាងសម្រាប់ត្រៀមរដូវកាលក្រោយ និងមើលកីឡាករត្រូវលក់ចេញ ទិញចូលវិញ៕