គូស្នេហ៍ Song-Song លែងគ្នា ៣ឆ្នាំហើយ តែឪពុក Joongki នៅតែរក្សាទុករបស់ពិសេសពីអតីតកូនប្រសារ
- 2022-04-28 04:40:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូស្នេហ៍ Song-Song លែងគ្នា ៣ឆ្នាំហើយ តែឪពុក Joongki នៅតែរក្សាទុករបស់ពិសេសពីអតីតកូនប្រសារ
ចន្លោះមិនឃើញ
ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា Song Joong Ki និង Song Hye Kyo ធ្លាប់ជាគូស្នេហ៍មាសប្រចាំវិស័យសិល្បៈកូរ៉េ ចាប់តាំងពីថ្ងៃដែលព័ត៌មានបញ្ជាក់ថាពួកគេជាគូស្នេហ៍ពិត និងរហូតដល់ថ្ងៃបែក។ ទោះជាយ៉ាងណាឈ្មោះជាគូស្នេហ៍របស់ពួកគេនៅតែបន្សល់ពេញបណ្ដាញសង្គមជានិច្ច។
ដោយឡែក ទើបតែថ្មីៗនេះ ក្រុមអ្នកគាំទ្របានទៅលេងផ្ទះឪពុកម្ដាយរបស់ Song Joong Ko ដែលស្ថិតក្នុងស្រុក Daejeon និងបានប្រទះឃើញរបស់សំខាន់ៗមួយចំនួន។ អ្នកដែលបានទៅដល់ ពិតជាត្រូវបានទទួលស្វាគមន៍រាក់ទាក់យ៉ាងកក់ក្ដៅពីឪពុករបស់ Song Joong Ki។ ជាការពិត នៅក្នុងផ្ទះ គឺពេញទៅដោយរូបភាពរបស់កូនប្រុស ប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលគឺ រូបរបស់ Joong Ki និង Hye Kyo ដែលជារូបចេញពីឈុតមួយក្នុងរឿង «Descendants of the Sun»។
ផ្អែកតាមមតិអ្នកប្រើបណ្ដាញអ៊ីនធើណិតបានឲ្យដឹងថា ទំនាក់ទំនងរបស់ Song Hye Kyo និងអតីតសាច់ថ្លៃមិនមែនសោះកក្រោះដូចដែលពាក្យចចាមអារ៉ាមបានលើកឡើងទេ។ ដូចឃើញស្រាប់ ទោះបីជាកូនៗបែកគ្នា ក៏ឪពុកនៅតែរក្សារបស់ដែលមានរូបអតីតកូនប្រសារក្នុងនោះដែរ។
លោកឪពុករូបនេះពិតជាស្រឡាញ់ Song Hye Kyo ណាស់ ហើយតែងហៅនាងថា «កូនប្រសារស្រីដ៏ស្រស់ស្អាត» ព្រមទាំងប្រាប់ឲ្យមិត្តភ័ក្តិគាំទ្ររឿង «Encounter» របស់នាងទៀត។
ម្យ៉ាងវិញទៀត ក្រោយដំណឹងចែកផ្លូវត្រូវបានផ្សព្វផ្សាយ លោកក៏បានបង្ហោះសារមួយដោយសរសេរថា៖ «សុំទោសសម្រាប់ដំណឹងមួយនេះ! វាប្រៀបដូចជាគ្រប់យ៉ាងដែលបានកើតឡើង គឺកើតដោយសារតែការធ្វេសប្រហែសរបស់ Song Joong Ki និងខ្លួនខ្ញុំផ្ទាល់។ យើងនឹងបញ្ចប់គ្រប់យ៉ាងដោយភាពស្មោះត្រង់ និងប្រកបដោយសន្តិវិធីបំផុត។ សូមលើកទឹកចិត្ត ណែនាំពួកយើងផង។ ជូនពរអ្នកទាំងអស់គ្នាសុខសប្បាយ និងមានសុខភាពល្អ»៕