Mercedes ទើបចេញឡានត្រកូល C ថ្មីមួយ​ខ្លាំងបំផុត

  • 2022-04-28 07:01:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Mercedes-AMG C 43 ឆ្នាំ​២០២៣ ត្រូវបាន​បង្ហាញ​ខ្លួន​ជាផ្លូវការ​ហើយ ដែល​វាជារថយន្ត​ Sedan ដ៏ខ្លាំងបំផុត​នៃត្រកូល C-Class នេះ។

វា​ប្រើ​ម៉ាស៊ីន​ទាក់បូស៊ីឡាំង៤ ​ចំណុះ ២,០លីត្រ​ និង​ប្រព័ន្ធ Mild-Hybrid 48V ជាមួយម៉ូទ័រអគ្គិសនី​ដែល​ផលិត​បាន​កម្លាំងសរុប ៤០៨សេះ និង​កម្លាំង​រមួល ៥០០ញ៉ូតុនម៉ែត្រ រត់ប៉ុង២។ កម្លាំងសេះខ្លាំងបែបនេះ ដោយសារតែ​វាបំពាក់​ជាមួយ​ starter-generator។ វាជាន់ស្ទុះពីល្បឿន ០ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេល ៤,៦វិនាទី និង​អាចជាន់កប់ល្បឿន​អតិបរមា ២៥០គីឡូម៉ែត្រ​/ម៉ោង។

Mercedes-AMG C 43 ស៊េរិថ្មីនេះ ត្រូវបាន​បំពាក់​ជាមួយ​ប្រព័ន្ធ AMG Dynamic Select ជាមួយ​ជម្រើស​ Driving Mode ដូចជា Slippery, Comfort, Sport, Sport+ និង Individual។

បន្ថែម​ពីនេះ វាបំពាក់​ជាមួយ​ប្រព័ន្ធបូមថ្មី និងប្រព័ន្ធគ្រប់គ្រង​លំនឹង​ ESP ព្រមទាំងប្រព័ន្ធចង្កូតលើកង់ខាងក្រោយ (rear-axle) ដោយផ្តល់ភាពងាយស្រួល​និងសុវត្ថិភាព​ពេលបត់ ហើយ​អាចបត់កង់ខាងក្រោយបានដល់មុំ ២,៥ដឺក្រេ។

ក្រុមហ៊ុន Mercedes ឱ្យដឹងថា រថយន្ត​នេះ​នឹងត្រូវដាក់​លក់​នៅចុងឆ្នាំ​២០២២ខាងមុខ ដោយគេប៉ាន់ស្មានថា វាអាចនឹង​មានតម្លៃប្រហែល ៦ម៉ឺនដុល្លារ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី