បើកំពុងជិះឡានអគ្គិសនីនៅខ្មែរ អាច​ទៅ​​បី​​កន្លែង​​នេះ​ដើម្បី​សាក​ភ្លើង​ឥឡូវ​បាន

  • 2022-04-28 07:34:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតមកទល់ពេលនេះ កម្ពុជា មានចំណតសាកភ្លើងឡានអគ្គិសនី​ ឬ ស្ថានីយ​សាក​យានយន្ត​អគ្គិសនីសាធារណៈរបស់រដ្ឋ ក្រោមជំនួយរបស់អង្គការ UNDP ត្រុវបានដំឡើងចំនួនបីទីតាំង​រួចមកហើយកំពុង​បើកដំណើរការ​ជាផ្លូវការ។ ក្នុងនោះផងដែរគេ​ដឹង​ថា​ ចំណតដំបូង​គេ​នៅ​កម្ពុជា ត្រូវបានដាក់ដំណើរការនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានទីតាំង​នៅ​ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ចំណែកឯ​ចំណតទីពីរ ត្រូវបានដំឡើង​នៅ​​សាខាទី ៥០ នៃស្ថានីយប្រេងឥន្ទនៈ Caltex ដែល​មានទីតាំងស្ថិតនៅឯសង្កាត់ព្រៃស ខណ្ឌដង្កោរ ដែល​វិនិយោគដោយក្រុមហ៊ុនប្រេងឥន្ទនៈឯកជន Caltex ​និង​ចំណតទីបី ត្រូវបានដំឡើង​នៅ​មុខផ្សារ​ទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល ក្រុងព្រះសីហនុកាលពីថ្ងៃទី ២៧ ខែមេសាឆ្នាំ ២០២២។​

ចំណតសាកឡានអគ្គិសនី​សាធារណៈរបស់រដ្ឋដំបូង​គេ ​នៅ​កម្ពុជា

ក្រសួងសាធារណការ គ្រោងនឹងបើកដំណើរការស្ថានីយសាកថ្មរថយន្តអគ្គិសនីចំនួនពីរទីតាំង បន្ថែមទៀតនៅខេត្តបាត់ដំបង និងសៀមរាប នៅខែឧសភាខាងមុខនេះក្រោមជំនួយពី UNDP ។

សូមបញ្ជាក់ផងដែរថា ការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការជាបន្តបន្ទាប់នូវស្ថានីយសាកយានយន្តអគ្គិសនីសាធារណៈ ស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីបន្ថែមដើម្បីជួយដល់បរិស្ថាន ខណៈដែលកម្ពុជា មាន​កំណើនចុះបញ្ជីរថយន្តអគ្គិសនីកើនឡើង ៧០០% ពី៧រថយន្ត ក្នុងត្រីមាសទី១ឆ្នាំ២០២១ ដល់ ៤៧រថយន្តក្នុង​ត្រីមាស​ទី១ឆ្នាំ ២០២២ នេះជាការលើកឡើងដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ក្នុងពិធីសម្ពោធ កាលពីថ្ងៃទី ២៦ មេសាឆ្នាំ ២០២២៕

ស្ថានីយប្រេងឥន្ទនៈ Caltex
ចំណតសាកភ្លើងនៅស្ថានីយប្រេងឥន្ទនៈ Caltex
ទីតាំងផ្សារ​ទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល ក្រុងព្រះសីហនុ
ទីតាំងផ្សារ​ទំនើប ហ្វូរី ថាម សឃ្វែរ ម៉ល ក្រុងព្រះសីហនុ

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម